CamNews

សុខភាព 

វិធីព្យាបាល សាច់ចង្កាធ្លាក់ ឱ្យតឹងណែន ឡើងវិញ ឆាប់រហ័ស

សុខភាពស្បែកនៅលើដងខ្លួនមានបញ្ហាមិនប្រក្រតី គឺអាចបណ្តាលមកពីបញ្ហាកង្វះសារធាតុ
វីតាមីន និង សារធាតុផ្សេងៗ មួយចំនួនទៀត ដែលត្រូវការសារធាតុទាំងនោះមកផ្គត់ផ្គង់លើ
រាងកាយទាំងមូល។ ប្រសិន ខ្វះនូវសារធាតុណាមួយ  នឹងធ្វើឱ្យរាងកាយ ឬ សុខភាពស្បែក
នៅលើដងខ្លួនរបស់អ្នក  ជួបនឹងបញ្ហាជាមិនខាន។ ដូចជា  បញ្ហាចង្កាធ្លាក់  ជាដើម ឬ សាច់
ធ្លាក់ខ្លាំងពេកចង្ការបស់អ្នក ដែលមើលទៅ ប្លែក និង អាក្រក់មើល ទាំងនេះ  គឺបណ្តាលមក
ពីកង្វះនូវសារធាតុវីតាមីន និង សារធាតុចិញ្ចឹមមួយចំនួន។

ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួនដែលអាចព្យាបាលកំចាត់បញ្ហា
សាច់ចង្កាធ្លាក់នេះ បានដោយធម្មជាតិ។

វីតាមីន E៖ គឺជាសារធាតុវីតាមីនម្យ៉ាង  ដែលដើរតួនាទីយ៉ាងសំខាន់  អាចជួយកាត់បន្ថយ
សាច់ចង្កាធ្លាក់ និង ជួយធ្វើឱ្យស្បែកតឹងណែន នៅគ្រប់កន្លែងទាំងអស់នៅលើដងខ្លួនរបស់
អ្នក។

ប្រភពអាហារដែលមានផ្ទុកនូវសារធាតុវីតាមីន E នេះ គឺមាននៅក្នុង ស្លឹកបន្លែបៃតង ប្រេង
ស្រូវសាឡី អង្គរសម្រូប ក្រុមសណ្តែកកួរវែង ផ្លែប៉ម​ សណ្តែកដី។ល។

ទឹកដោះគោ៖ ក៏អាចជួយអ្នកកំចាត់  នូវបញ្ហាសាច់ចង្កាធ្លាក់ និង  ជួយឱ្យស្បែកឡើងតឹង
បានយ៉ាងងាយស្រួលផងដែរ។ ដោយគ្រាប់តែអ្នក ប្រើទឹកគោះធ្វើជាម៉ាស បន្ទាប់មក យក
វាមកលាបនៅត្រង់ចង្កាដែលមានសាច់ធ្លាក់នោះ រួចម៉ាស្សាថ្នមៗ នៅលើចង្កាហើយលាង
សំអាត ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។

ស៊ុត (ផ្នែកពណ៌ស)៖ ស៊ុតផ្នែកពណ៌ស    គឺជាប្រភពនៃវីតាមីន   ដែលមានប្រសិទ្ធិភាព
បំផុតសំរាប់សុខភាពស្បែក។ ហើយអ្នក ក៏អាចប្រើវាសំរាប់ព្យាបាលកំចាត់សាច់ចង្កាធ្លាក់
បានផងដែរ។

វិធីព្យាបាល៖ សូមយកស៊ុត ២គ្រាប់ វាយបំបែក (យកផ្នែកពណ៌ស) លាយជាមួយនឹង
ទឹកដោះគោ ១ស្លាបព្រាបាយ ប្រេងជីអង្កាមបន្តិច ទឹកឃ្មុំ   ១ស្លាបព្រាបាយ និង ទឹកក្រូច
ឆ្មារ ១ស្លាបព្រាបាយ។ បន្ទាប់មក កូរចូលគ្នាឱ្យសព្វ   រួចយកមកលាបនៅលើចង្កាកន្លែង
មានសាច់ធ្លាក់នោះ ទុកឱ្យស្ងួត រយៈពេល ៣០នាទី ហើយលាងសំអាតចេញជាមួយនឹង
ទឹកក្តៅឧណ្ឌៗ និងយកដៃរបស់អ្នកទះថ្នមៗ នៅលើចង្កានោះរហូតដល់ស្ងួត។ ព្យាបាល
តាមវិធីជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលចាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies




Tags: Health How to Get Rid of a Double Chin