CamNews

កុំព្យូទ័រ 

Apple អាចនឹងបង្ហាញ MacBook Retina 12 inch រួមជាមួយ iPad 9,7 inch និង iMac តំលៃថោក នៅឆ្នាំក្រោយ

អ្នកគាំទ្រផលិតផល Apple អាចនឹងធ្វើជាម្ចាស់នូវគំរូ Laptop MacBook ជាមួយនឹងអេក្រង់ Retina
ទំហំ 12 inch បាន បើតាមការរំពឹងទុក គឺប្រហែលជានៅពាក់កណ្តាលឆ្នាំ ២០១៤។

គេហទំព័រ 9to5Mac បានពាំនាំប្រភពពីអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន KGI Securities
បានឲ្យដឹងថា Apple អាចនឹងធ្វើការបង្ហាញខ្លួន ម៉ូដែល MacBook Retina 12 inch នៅត្រីមាសទី
២ ឬទី៣ ឆ្នាំ២០១៤ ខាងមុខនេះ។

ប្រភពខាងលើក៏បានឲ្យដឹងថា Laptop នេះនឹងមានការរចនាម៉ូតថ្មីស្រឡាង។ ជាក់ស្តែង គេនៅមិន
ទាន់ដឹងច្បាស់ថា Laptop នេះវាជាម៉ូដែល អាប់ឌេត នៃបណ្តាស៊េរី MacBook Air ឬ MacBook Pro
ឬក៏ជាស៊េរី MacBook ថ្មីស្រឡាងមួយថែមទៀតនោះទេ?

ទន្ទឹមនឹងព័ត៌មានចចាមអារាមស្តីពី MacBook, លោក Ming-Chi Kuo ក៏បានឲ្យដឹងបន្ថែមថា Apple
អាចនឹងបង្ហាញនូវ ម៉ូដែល iMac តំលៃថោកមួយ ដែលនឹងបង្ហាញខ្លួនក្នុងពេលជាមួយ MacBook ថ្មី
និងគំរូ iPad 9,7 inch ជំនាន់ទី៦ ដែលបំពាក់នូវអេក្រង់ Retina មានកំរិតពន្លឺខ្ពស់ជាងមុនប្រហែលពី
៣០% ទៅ ៤០% បើប្រៀបនឹងម៉ូដែលបច្ចុប្បន្ន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Forum: រវាងម៉ូតូ FZ និង CBR កំលាំង 150 cc ដូចគ្នា មួយណាប្រើធន់ រឹងមាំ ជាង?
- មានដឹងអត់ថា iPhone 5S Gold ស្រកថ្លៃមកនៅក្រោម មួយពាន់ដុល្លារហើយ

- iPhone 5S ជួបកំហុស "Error" លេចចេញអេក្រង់ពណ៌ខៀវ ដូចនឹង Windows (មានវីដេអូ)

- Forum: រវាង Galaxy S3 និង Galaxy Note 2 តើគួរទិញមួយណា?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Apple MacBook 12 inch Retina next year laptop hightech