CamNews

ទូរស័ព្ទ 

មានដឹងអត់ថា iPhone 5S Gold ថ្ងៃនេះ ធ្លាក់ថ្លៃ ដល់ក្រោម ១ពាន់ ដុល្លារ ហើយ

យើងទាំងអស់នេះ ពិតជាដឹងហើយថា សំរាប់ទីផ្សារស្មាតហ្វូន នៅក្នុងប្រទេសកម្ពុជា យើងនេះ
ផលិតផល iPhone ហាក់ដូចជាទទួលបានការពេញនិយមប្រើប្រាស់ច្រើន គ្រប់វ័យ តាំងពីវ័យ
រាងចាស់បន្តិច (វ័យកណ្តាល) រហូតដល់វ័យជំទង់ ជាពិសេសគឺ យុវវ័យតែម្តង។

តាមរយះការទទួលបាន នូវការគាំទ្រប្រើប្រាស់ច្រើននេះ មិនមានអ្វីងឿងឆ្ងល់ឡើយ ពេលដែល
រាល់ជំនាន់ ស៊េរីថ្មីៗ ដែលទើបតែចេញលក់នៅលើទីផ្សារ ត្រូវបានពួកគេតាមដាន ចាប់អារម្មណ៍
ពីដំណើរវិវត្តន៍របស់ iPhone ថ្មី ជាពិសេសគឺតំលៃលក់ របស់វា តែម្តង។

ជាក់ស្តែង ម៉ូដែលថ្មីបំផុតរបស់ iPhone នៅក្នុងឆ្នាំ ២០១៣ នេះ គឺជា iPhone 5S ដែលទើបតែ
មានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើង ជិតមួយខែនេះ។ iPhone 5S ត្រូវបានទទួល
ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ អ្នកគាំទ្រប្រើប្រាស់ iPhone (iFan) ដោយសារវាមាន
ការផ្លាស់ប្តូរ Hardware ថ្មីៗមួយចំនួន ដូចជាការអាប់ឌេតកាមេរ៉ាខ្ពស់ជាងមុន Chip ថ្មីល្បឿន
លឿនជាងមុន Feature FingerPrint (Touch ID) ដ៏ថ្មីស្រឡាង ជាពិសេស នៅក្នុងជំនាន់ថ្មីនេះ
គឺ Apple បានបន្ថែមពណ៌ថ្មីប្រណិត មួយបន្ថែមទៀតដល់ iPhone 5S នោះគឺពណ៌ទឹកមាស។
នេះគឺជាពណ៌មួយ ដែលមានការពេញនិយមចង់ប្រើប្រាស់ច្រើន ហើយអ្នកដែលចង់ឡើងស៊េរី
ទិញ iPhone 5S ភាគច្រើន គឺផ្តោតទៅលើពណ៌ទឹកមាសនេះ ដែលជាហេតុធ្វើឲ្យតំលៃលក់ របស់
iPhone 5S Gold ពេលមកដល់ប្រទេសកម្ពុជាដំបូង (ថ្ងៃទី២០ ខែកញ្ញា) មានកំរិតខ្ពស់កប់ពពក
ពោលគឺដល់ទៅជិត ២០០០ ដុល្លារ ឯណោះ។

នៅចំពោះមុខតំលៃដ៏ខ្ពស់របស់ iPhone 5S នេះ អ្នកចង់ឡើងស៊េរីប្រើប្រាស់វា ហាក់ដូចជា មិន
សូវមានច្រើនខ្លាំងក្លានោះទេ ដែលមួយភាគធំនៃពួកគេទាំងនោះ គឺបានងាកទៅទិញ iPhone 5
វិញ (Version ដែលបានចេញលក់ ជាងមួយឆ្នាំ ហើយមិនមែនអ្វីអន់ជាង iPhone 5S ប៉ុន្មានឡើយ)
ដែលជាហេតុធ្វើឲ្យម៉ូដែលនេះ បានងើបថ្លៃឡើងវិញ និងរកតែផលិតផលលក់ជូនអតិថិជន ស្ទើរតែ
មិនបានផង (ស្ទើរដាច់ស្តុក)

ប្រហែលជាមកពីបរិមាណលក់ចេញរបស់​ iPhone 5S នៅកម្ពុជា ហាក់ដូចជាមិនសូវគាប់ដូចការ
រំពឹងទុក ទើបធ្វើឲ្យតំលៃលក់របស់ iPhone 5S ជាពិសេស Version ពណ៌មាស ចេះតែបន្តធ្លាក់ថ្លៃ
យ៉ាងគំហុក។ ជាក់ស្តែង ភាពភ្ញាក់ផ្អើលមួយ ដែលអតិថិជនមួយចំនួន ដែលមានបំណងចង់ទិញ
iPhone 5S Gold មកប្រើប្រាស់ អាចនឹងសប្បាយចិត្តបន្តិចនោះ គឺតំលៃលក់របស់ iPhone 5S Gold
នៅថ្ងៃនេះ បានស្រកចុះមកនៅក្រោម ១ពាន់ដុល្លារហើយ ពោលគឺ មានតំលៃ ៩៩០ ដុល្លារ សំរាប់
ម៉ូដែលទំហំ 16GB និង ១០៩០ ដុល្លារ សំរាប់ម៉ូដែលទំហំ 32 GB, នេះបើយោងតាមតារាងតំលៃ
លក់របស់ហាងលក់ទូរស័ព្ទដៃទំនើប អង្គរមាស នៅយប់ថ្ងៃទី ១២ ខែ តុលា នេះ។

តារាងតំលៃលក់ iPhone 5S Gold របស់ហាងលក់ទូរស័ព្ទដៃ អង្គរមាស នៅថ្ងៃទី ១២ ខែតុលា នេះ

ជាក់ស្តែង នេះមិនមែនកំណត់ថាជាការធ្លាក់ថ្លៃចុងក្រោយ នៃតំលៃលក់របស់ iPhone 5S Gold
ឡើយ តំលៃរបស់វាអាចនឹងបន្តធ្លាក់ថ្លៃមួយចំនួនទៀត (អាចតិចតួច) នៅប៉ុន្មានសប្តាហ៍ខាងមុខ
នេះ ជាពិសេសនៅពេលដែល Apple បានពង្រីកទីផ្សារចែកចាយ លក់ iPhone 5S និង 5C នៅ
លើទីផ្សារជាង ៥០ ប្រទេសផ្សេងៗទៀត ដែលចាប់ផ្តើមពីថ្ងៃទី ២៥ ខែតុលា ខាងមុខនេះ ក្នុងនោះ
ក៏មានទីផ្សារនៅប្រទេសអាស៊ី ជិតប្រទេសយើងផងដែរ ដូចជា ប្រទេសថៃ និងម៉ាឡេស៊ី ជាដើម ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- នឹងមានទីផ្សារជាង ៥០ ប្រទេសផ្សេងទៀត ត្រូវបាន Apple ដាក់លក់ iPhone 5S និង 5C
- Clip មួយថ្ងៃនៅឥណ្ឌា តាមរយះកាណុងកាមេរ៉ារបស់ Lumia 1020, ពិតជាច្បាស់
- iPhone 5S ជួបកំហុស "Error" លេចចេញអេក្រង់ពណ៌ខៀវ ដូចនឹង Windows (មានវីដេអូ)

- បរិមាណផលិត iPhone 5S អាចត្រូវបន្ថយចំនួនពាក់កណ្តាល ព្រោះលក់មិនសូវដាច់

- Forum: រវាង Galaxy S3 និង Galaxy Note 2 តើគួរទិញមួយណា?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ដោយ៖ សិលា


Tags: iPhone 5S Gold good price apple smartphone hightech