CamNews

សុខភាព 

វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខសម៉ដ្ឋ ផូរផង់ ភ្លឺរលោង និង បំបាត់ សភាពគគ្រាតលើផ្ទៃមុខ ដោយធម្មជាតិ

ស្បែកស្រស់ថ្លាផូរផង់ សម៉ដ្ឋ រលោង  គឺជាអ្វីដែលមនុស្សគ្រប់រូប ប្រាថ្នាចង់បាន ជាពិសេស ចំពោះ
សុភាពនារីគ្រប់រូប។ តើអ្នកមានវិធីណា  ដែលធ្វើឱ្យស្បែកមុខរបស់អ្នក សម៉ដ្ឋផូរផង់ ស្រស់ថ្លា និង
ភ្លឺរលោងដែរ ឬទេ។ ខាងក្រោមនេះ  គឺជាវិធីងាយៗ ដែលអាចជួយឱ្យស្បែកមុខរបស់អ្នក ស្រស់ថ្លា
ភ្លឺរលោង សម៉ដ្ឋ ដោយធម្មជាតិ បានយ៉ាងឆាប់រហ័សបំផុត។

សាលាដ៖ ជាប្រភេទនៃបន្លែបៃតងម្យ៉ាង  ដែលមានតួនាទី ជួយផ្ដល់សំណើមដល់ស្បែក និង ជួយ
សម្រួលឱ្យស្បែកសម្រាប់អ្នកដែលមាន   ស្បែកឆាប់ប្រតិកម្ម   ទៅជាសភាពធម្មតាវិញ និង ជួយឱ្យ
ស្បែករបស់អ្នក កាន់តែស ស្រស់ថ្លាថែមទៀតផង។

ម៉ាសធ្វើឱ្យស្បែកថ្លាផូរផង់៖ ដំបូងយកសាលាដមួយកូនចាន ទឹកដោះគោឆៅកន្លះកូនចាន ជាតិ
អន្ធិលប្រទាលកន្ទុយក្រពើ ៣ស្លាបព្រាបាយ ស៊ុតក្រហម១គ្រាប់ និងប្រេងអូលីវ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖ យកគ្រឿងផ្សំ  ដែលបានត្រៀមនោះមក ក្រឡុកបញ្ចូលគ្នាទាល់តែម៉ដ្ឋ រួចយកមកលាបឲ្យ
សព្វផ្ទៃមុខ ទុកចោលប្រមាណជា ២០នាទី រួចលាងសំអាតចេញដោយទឹកត្រជាក់ជាការស្រេច។

ម៉ាសកាត់បន្ថយភាពគគ្រាតលើផ្ទៃមុខ៖ ត្រៀមសាលាដ៏ហាន់ហើយ ១កូនចាន ទឹកដោះ គោជូរ
កន្លះកូនចាន និង វីតាមីន E មួយគ្រាប់។
វិធីធ្វើ៖ យកគ្រឿងផ្សំ  ដែលត្រៀមទុកនោះ   មកក្រឡុកឲ្យចូលសាច់តែមួយ លាបឲ្យ  សព្វផ្ទៃមុខ
ហើយយកចុងម្រាមម៉ាស្សាថ្នមៗ ប្រមាណជា២នាទី ទុកចោលប្រមាណជា ២០- ២៥នាទី រួចលាង
សំអាតចេញដោយទឹកត្រជាក់ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Lifestyle Health homemade-fruit-masks-for-a-glowing-skin