CamNews

ទូរស័ព្ទ 

ស្ងាត់ៗ លេចចេញលក្ខណៈសម្បត្តិរបស់ Galaxy S6 mini អេក្រង់ ៤,៦អ៊ីន

តាមប្រភពព័ត៌មានចចាមអារាម​ នៅលើគេហទំព័រលក់ទំនិញអនឡាញ Letstango នៅអារ៉ាប់រួម   Galaxy S6 Mini បានបង្ហាញខ្លួនយ៉ាងស្ងាត់ៗ គួរឲ្យភ្ញាក់ផ្អើល។ បច្ចុប្បន្នគេហទំព័រនេះ ទើបតែ អនុញ្ញាតឲ្យអតិថិជនធ្វើការបញ្ជាទិញឧបករណ៍មុន និងនៅមិនទាន់ដឹងព័ត៌មានស្តីពីតម្លៃលក់នៃ ស្មាតហ្វូននេះ យ៉ាងណានៅឡើយទេ។

Galaxy S6 Mini បើតាមព័ត៌មានចចាមអារាមបានឲ្យដឹងថា វានឹងមានឈ្មោះកូដ SM-G6MINI។ ស្មាត ហ្វូនមានអេក្រង់ Super AMOLED ទំហំ​ 4.6 inch និងតួខ្លួនត្រូវបានស្រោបទៅដោយកញ្ចក់ដ៏រឹងមាំ Gorilla Glass 4។ ផ្នែកខាងក្នុងរបស់ Galaxy S6 Mini លទ្ធភាពច្រើនវានឹងបំពាក់នូវ chip ចំនួន 6គ្រាប់ ល្បឿន 1.8 GHz, chip ក្រាហ្វិក Adreno 408, RAM 2 GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16GB។ 

នៅផ្នែកខាងក្រោយស្មាតហ្វូនមានបំពាក់នូវកាមេរ៉ាទំហំ 15MP រីឯកាមេរ៉ាមុខមានទំហំ 5MP។ ក្រៅពី​នេះ Galaxy S6 នឹងមានបំពាក់នូវតំណភា្ជប់ Wi-Fi ស្តង់ដារ ac, Bluetooth 4.0, LTE,...និងមានថ្មមិន អាចដោះបាន ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា មានថាមពលប៉ុន្មានមីលីអំពែរនោះទេ។

តាម Letstango ដដែល ស្មាតហ្វូននេះនឹងមានដំឡើងជាស្រេចប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop ពេលបញ្ចេញដាក់លក់។ ជាពិសេសគ្រប់ Feature ដែលមាននៅលើ Galaxy S6 និង S6 Edge ដូចជា នឹងនៅរក្សាទុកទាំងអស់ នៅលើ Galaxy S6 mini ដែលមានដូចជា ការគាំទ្រសេវាកម្ម Samsung Pay សាកអត់ខ្សែ Sensor ស្គែនក្រយៅដៃ...។

កាលពីចុងខែកក្កដា កន្លងទៅនេះ មុនព្រឹត្តិការណ៍នៃការបង្ហាញណែនាំ Galaxy Note 5 និង Galaxy S6 Edge+, ពិភពអ្នកបច្ចេកវិទ្យាក៏បានមានការចាប់អារម្មណ៍ ដល់ការបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលមួយ នៃ​រូបភាពចចាមអារាម ដែលត្រូវបានគេចាត់ទុកថាជា Galaxy S6 Mini នៅលើអ៊ីនធឺណេត។ រហូតមក ដល់ពេលនេះ នៅពេលដែលបណ្តាព័ត៌មានលក្ខណៈសម្បត្តិរបស់ម៉ូដែលនេះ បានលេចចេញនៅលើ គេហទំព័រលក់ទំនិញអនឡាញ នោះយើងសង្ឃឹមថា ពេលវេលានៃការបង្ហាញខ្លួនរបស់ស្មាតហ្វូននេះ នឹងកាន់តែកៀកខិតជិតមកដល់ហើយ។ Galaxy S6 Mini អាចនឹងបង្ហាញណែនាំខ្លួន រួមពេលវេលា ជាមួយនឹងការបង្ហាញណែនាំ Galaxy ត្រកូល S ជំនាន់ថ្មី នៅដើមខែមីនា ឆ្នាំ២០១៦ ឯពិព័រណ៍ MWC 2016៕

- អានអត្ថបទ៖ iPhone 7 អាចនឹងបង្ហាញខ្លួន នៅពាក់កណ្តាលដើមឆ្នាំ២០១៦ ដើម្បីប្រជែងទីផ្សារ ជាមួយ Galaxy S7?
- អានអត្ថបទ៖ ទីបំផុត Samsung បង្ហាញណែនាំ Galaxy A9 ជាផ្លូវការហើយ៖ អេក្រង់ធំ 6” Full-HD, RAM 3GB, ថ្ម 4000mAh

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Letstango, Vreview


Tags: Galaxy S6 Mini Samsung Smartphone Hightech