CamNews

ទូរស័ព្ទ 

iPhone 7 អាចនឹងបង្ហាញខ្លួន នៅពាក់កណ្តាលដើមឆ្នាំ២០១៦ ដើម្បីប្រជែងទីផ្សារជាមួយ Galaxy S7?

តាមប្រភពព័ត៌មានគួរឲ្យជឿជាក់របស់គេហទំព័រ fudzilla.com បានឲ្យដឹងថា Apple អាចនឹងបង្ហាញ ណែនាំគំរូ iPhone 7 នៅពាក់កណ្តាលដើមឆ្នាំក្រោយនេះ ជំនួសឲ្យពេលវេលានៅក្នុងខែកញ្ញា ដូចកាល បង្ហាញខ្លួន iPhone 5 និង 6។ កត្តានេះក៏បានបង្ហាញឲ្យឃើញថា Apple ចង់បង្កើនការប្រកួតប្រជែង ជាមួយគំរូស្មាតហ្វូន Galaxy S7 របស់ Samsung និងក៏ដូចជាជុំរុញស្ថានភាពជំនួញ នៅពេលដែល បរិមាណលក់របស់ iPhone 6s មិនទទួលបានដូចការរំពឹងទុក។

(គំរូ Concept)

iPhone 7 អាចនឹងបំពាក់នូវ modem X12 LTE ឬក៏ Gobi 9×40/9×45 របស់ Qualcomm, គាំទ្រ Network LTE ល្បឿនលៀន ចុងក្រោយបំផុត ហើយក៏ជាផ្នែកមួយដែលស្ថិតនៅក្នុង SoC Snapdragon 820 ដែរ ក្នុងពេលដែលជំនាន់ iPhone ត្រកូល “C” ដូចជា iPhone 6C ឬ 7C នឹងប្តូរទៅប្រើ modem XMM 7260/7360 របស់ Intel វិញ។

កាលពីពីរបីសប្តាហ៍មុន នៅឯព្រឹត្តិការណ៍បង្ហាញខ្លួនជាផ្លូវការ Snapdragon 820, Qualcomm បាន បង្ហាញសមត្ថភាពបញ្ជូនដោយផ្ទាល់នូវវីដេអូកំរិត 4K មួយ ជាមួយនឹងល្បឿន 560 Mbps ពោលគឺវា ប្រហាក់ប្រហែលល្បឿនដោនឡូតខ្ពស់បំផុតតាមស្តង់ដារ LTE Cat 12 (600 Mbps) និងល្បឿនអាប់ ឡូតស្តង់ដារ LTE Cat 13 (150 Mbps)។ ទន្ទឹមនឹងនោះ  កំរិតប្រើប្រាស់ថាមពលរបស់ X12 LTE មាន ប្រសិទ្ធិភាពច្រើនជាង បើប្រៀបជាមួយនឹង X10 LTE របស់ Snapdragon 810។ កត្តានេះ នឹងធ្វើឲ្យ ឧបករណ៍មានថាមពលថ្មប្រើប្រាស់ បានល្អជាងមុន៕

- អានអត្ថបទ៖ លេចចេញរូបភាព សំបកការពាររបស់ Galaxy S7 និង Galaxy S7 Plus
- អានអត្ថបទ៖ ទីបំផុត Samsung បង្ហាញណែនាំ Galaxy A9 ជាផ្លូវការហើយ៖ អេក្រង់ធំ 6” Full-HD, RAM 3GB, ថ្ម 4000mAh


 

ប្រែសម្រួល៖ មង្គល
ប្រភព៖ fudzilla, tinhte


Tags: iPhone 7 Smartphone Apple Hightech ស្មាតហ្វូន បច្ចេកវិទ្យា