CamNews

តារា 

ខ្សែបម្រើជម្រើសជាតិ ហុងឌឺរ៉ាស មួយរូបត្រូវឃាតករ បាញ់សម្លាប់យ៉ាងអណោចអធម នៅកន្លែងចតឡាន

ព័ត៌មានកីឡាករ៖ ខ្សែបម្រើជម្រើសជាតិ ហុងឌឺរ៉ាស ម្នាក់ត្រូវឃាតករមិនស្គាល់អត្ដសញ្ញាណបាញ់សម្លាប់ នៅកន្លែងចតឡានមួយកន្លែងក្នុងផ្សារទំនើប La Ceiba ។ 

ខ្សែបម្រើវ័យ ២៦ឆ្នាំឈ្មោះថា Arnold Peralta លេងឲ្យក្រុមជម្រើសជាតិ ហុងឌឺរ៉ាស និងក្លឹប Rangers ត្រូវបានឃាតករបាញ់សម្លាញ់ ក្នុងកំលុងពេល ថ្ងៃសម្រាករបស់គាត់ នៅផ្សារទំនើប La Ceiba ក្នុងប្រទេសរបស់គាត់ ។ 

លោក Osman Madrid ប្រធានសមាគមន៍ ក្រុមបាល់ទាត់ជម្រើសជាតិ ហុងឌឺរ៉ាស បានថ្លែងថា ការស្លាប់ដ៏គួរ​ឲ្យអណោចអធមនេះ ពិតជាមានការគម្រាមកំហែងដល់ក្រុមជម្រើសជាតិ​ ហុងឌឺរ៉ាស ពេកហើយ ។ 

ករណីបាញ់សម្លាប់នេះផងដែរ ប៉ូលីសមិនទាន់មានដំណឹងអ្វីនៅឡើយទេ ហើយក៏សន្មត់ថា មិនមែនជាករណី​ប្លន់សម្លាប់អ្វីដែរ ព្រោះតាមការពិនិត្យ រាល់របស់របរកីឡាករ មិនមានការបាត់បង់នោះទេ ដូច្នេះជាការសន្និដ្ឋាន វាអាចជាករណីរឿងគំនុំ​។ 

គូសបញ្ជាក់ផងដែរថា Arnold Peralta ក៏ជាកីឡាករខ្សែបម្រើដ៏ឆ្នើមម្នាក់ផងដែរសម្រាប់ក្រុមជម្រើសជាតិ ព្រោះ​កីឡាករ តែមានវត្ដមានប្រកួតរហូត ជាពិសេសព្រឹត្ដិការណ៍ កីឡាអូឡាំពិក ២០១២ កីឡាករត្រូវបានចូលរួម ក្នុងទីក្រុងឡុង។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Footballer Arnold Peralta