CamNews

ព័ត៌មានបច្ចេកវិទ្យា 

Ha Dong (អ្នកបង្កើតហ្គេម): ការលុបចោល Flappy Bird ពីព្រោះ ខ្ញុំមានអារម្មណ៍ មានទោសកំហុស

ឆ្លើយតបបទសម្ភាសន៍ ជាមួយនឹងទស្សនាវត្តី Forbes (អាមេរិច) អ្នកអភិវឌ្ឍន៍ហ្គេមឯកជន លោក Nguyen Ha Dong (ជនជាតិវៀតណាម) បានឲ្យដឹងថា រូបលោកសម្រេចចិត្តទម្លាក់ បិទហ្គេម  Flappy Bird ចេញពី App Store របស់ Android និង iOS ក្នុងពេលដែលវាកំពុងតែស្ថិតនៅលើ ចំនុចកំពូល នៃការពេញនិយមនោះ គឺដោយសារតែ មើលឃើញពីភាពអន្តរាយ នៃការញៀន ជាមួយនឹងហ្គេមនេះ។

អ្នកអភិវឌ្ឍន៍ហ្គេម Nguyen Ha Dong សម្រេចចិត្តបិទហ្គេម ដោយសារតែវា បង្កការញៀនខ្លាំង

ផ្ទុយពីព័ត៌មានចចាមអារាមមួយចំនួន កាលពីពេលមុន ដែលបានឲ្យដឹងថា Nguyen Ha Dong បិទទម្លាក់ហ្គេម Flappy Bird គឺដោយសារតែទទួលសំពាធខ្លាំង ស្តីពីច្បាប់កម្មសិទ្ធិបញ្ញា ឬការជាប់ ពន្ធ... Nguyen Ha Dong បានប្រាប់ពីមូលហេតុពិតប្រាកដ គឺដោយសារតែ វានាំឲ្យអ្នកលេង ញៀនខ្លាំង។

"Flappy Bird បានបង្កើតឡើង គឺដើម្បីលេងកម្សាន្ត ប៉ុន្មាននាទី ឲ្យសប្បាយរីករាយ ប៉ុណ្ណោះ", Nguyen Ha Dong បានចែករំលែកជាមួយបុគ្គលិកទស្សនាវត្តី Forbes នៅសណ្ឋាគារមួយ ឯ ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ១១ ខែកុម្ភះ ម្សិលមិញនេះ។ Ha Dong បាន ឲ្យដឹងបន្ថែមៈ "ប៉ុន្តែវាបានក្លាយទៅជា ហ្គេមដែលអ្នកលេង ញៀនខ្លាំង។ ខ្ញុំគិតថា វាបានក្លាយ ទៅជាមានបញ្ហាហើយ។ ដើម្បីដោះស្រាយបញ្ហានេះ ល្អបំផុតគឺ ទម្លាក់ Flappy Bird ចេញពី Application Store "។

នេះគឺជាហេតុផលដែលគួរឲ្យភ្ញាក់ផ្អើលមួយ ដោយហេតុថា បើសិនជាហ្គេមនោះ មិនបង្កឲ្យមាន ការញៀនលេងទេ (បង្កើតហ្គេម គឺដើម្បីធ្វើឲ្យអ្នកលេងញៀន លេងច្រើន មានភាពពេញនិយម គឺជាអ្វីដែលអ្នកអភិវឌ្ឍន៍ហ្គេមរូបណា ក៏ចង់បាន) នោះ Flappy Bird ក៏មិនអាចទទួលបាន ជោគ ជ័យ ដូច្នេះដែរ។

ជាក់ស្តែង តាមរយះសារជាច្រើន ដែលបាន ចែករំលែកនៅលើ បណ្តាញទំនាក់ទំនង សង្គម Twitter លោក Ha Dong តែងតែដាស់តឿនឲ្យអ្នកលេង ត្រូវចេះគិតគូរពីសុខភាពខ្លួនឯង លេងក្នុង ពេលវេលាសមល្មម មួយបានហើយ កុំលេងរហូតដល់ មិនធ្វើអ្វីទាំងអស់ ធ្លាក់ខ្លួនឈឺ ថែមទៀត។

Flappy Bird ជាហ្គេមមួយ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទូទាំងពិភពលោក ដោយ បានក្លាយទៅជាហ្គេម ឈរនៅលំដាប់កំពូលទាំងក្នុង App Store របស់ iOS និង Google Play របស់ Android ក្នុងរយះពេល កន្លងមកនេះ រហូតដល់ពេលដែលលោក Ha Dong សម្រេចចិត្ត ទម្លាក់ហ្គេមនេះចេញ Application Store កាលពីដើមសប្តាហ៍នេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Samsung បង្ហើបឲ្យដឹងពី Feature ថ្មីរបស់ Galaxy S5 តាមរយះ interface ថ្មី
- Bill Gates: "សូមកុំហៅខ្ញុំ ថាជាអ្នក បានបោះបង់ការសិក្សា"

- មិនឲ្យចាញ់ LG ក្រុមហ៊ុន Samsung បង្ហាញណែនាំស្មាតហ្វូន ប្រើស៊ីមបី, Android 4.1

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Nguyen Ha Dong flappy Bird Mobile Game Hightech