CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ៖ ប្លន់វាយបំបែកទូពេជ្រយ៉ាងសាហាវ

 

អង់គ្លេស៖ តាមការអោយដឹងពីគេហទំពរ័ដេលីមែល កាលពីថ្ងៃទី ០៦ វិចិ្ឆកា ម្សិលមិញ
នេះថា ទូគ្រឿងអលង្ការនៅផ្សារទំនើបមួយកន្លែង ត្រូវបានក្រុមចោរប្រដាប់ដោយដែក
ទីប និងពូថៅបានវាយបំបែកប្រមូលមាសពេជ្រអស់ រូចក៏ជិះម៉ូតូចេញបាត់ទៅ។

ប្រភពដដែលបានអោយដឹងថា សកម្មភាពចោរប្លន់នេះ បានកើតឡើងនៅវេលាម៉ោង ១០
និង​១៥ នាទីព្រឹក នៅឯមជ្ឍមណ្ឌលផ្សារ Brent Cross ភាគខាងជើងទីក្រុង London ប្រ
ទេសអង់គ្លេស។ សាក្សីដែលនៅកន្លែងកើតហេតុ បានអោយដឹងថា ក្រុមចោរប្លន់ គឺមានគ្នា
០៦នាក់ ប្រដាប់ដោយដែកទីប ពូថៅ ព្រមទាំងពាក់មួកសុវត្ថិភាព ជិះសុទតែម៉ូតូធំៗ និង
មានបិទមុខទៀតផង។



ទោះបីជាយ៉ាងណាក៏ដោយ​ ក៏គេនៅមិនទាន់ដឹងពីការបាត់បង់ នូវរបស់របស់មានតម្លៃប៉ុន្មាន
ពីក្នុងហាងនោះដែរ។ គឺគ្រាន់តែបានប្ដឹងទៅក្រុមប៉ូលីស ដើម្បីធ្វើការស្រាវជ្រាវរកមុខជន់ដៃ
ដល់។

 

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: nesw robbers English