CamNews

សុខភាព 

កំពូលអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ដ៏អស្ចារ្យ នៃស៊ុត

ស៊ុត គឺជាប្រភេទអាហារ សម្បូរទៅដោយសារធាតុចិញ្ចឹម និង វីតាមីន ជាច្រើន ប្រភេទ ដែល
មានអត្ថប្រយោជន៍យ៉ាងសំខាន់ សំរាប់សុខភាព និង ជារបបអាហារប្រចាំថ្ងៃ  ដ៏ប្រសើរបំផុត
សំរាប់រាងកាយ។ ស៊ុតមិនត្រឹមតែជាអាហារដែលមានឱជារសឆ្ងាញ់ពិសាទេ ប៉ុន្តែស៊ុតក៏អាច
ជួយការពារ រាងកាយរបស់អ្នក ពីជំងឺផ្សេងៗ បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពសំខាន់ នៃស៊ុត ចំពោះរាងកាយ


ការពារភ្នែក៖ ស៊ុតគឺជាប្រភពនៃអាហារដ៏ល្អ នៃសាធាតុ lutein និង zeaxanthin  ដែលមាន
តួនាទី យ៉ាងសំខាន់ក្នុងការការពារភ្នែកចុះអន់ខ្សោយ និង កាត់បន្ថយគ្រោះថ្នាក់ នៃជំងឺភ្នែក
ឡើងបាយ ឬ ដុះកន្ទុយថ្លែន។

ជួយឱ្យមានអារម្មណ៍ល្អ៖ ស៊ុត គឺសម្បូរទៅដោយវីតាមីន B12​ អាចជួយឱ្យអ្នក មានអារម្ម
ណ៍ល្អ និង កាត់បន្ថយស្រ្តេស (អារម្មណ៍ធុញថប់)។ ស៊ុត ក៏មានផ្ទុកនូវប្រភេទវីតាមីន B ជា
ច្រើនផ្សេងទៀតដែរ ដូចជា៖ វីតាមីន B6 និង  សារធាតុ folate  ដែលជួយជំរុញឱ្យខួរក្បាល
និង អារម្មណ៍របស់អ្នក មានភាពធូរស្បើយល្អ។

ជួយឱ្យសក់ និង ក្រចកដៃ មានសុខភាពល្អ៖ សក់ និងក្រចកដៃ ដុះលូតលាស់បានល្អ
ដោយសារធាតុប្រូតេអ៊ីន ដូច្នេះ សារធាតុប្រូតេអ៊ីនខ្ពស់ ដែលមានផ្ទុកនូវក្នុងស៊ុត អាចជួយ
ថែរក្សាសក់ និង  ក្រចកដៃរបស់អ្នកឱ្យ  មានសុខភាពល្អ រឹងមាំ។ ដើម្បីធ្វើឱ្យសក់របស់អ្នក
ដុះលូតលាស់បានឆាប់រហ័ស អ្នកអាចជួយស៊ុត លាបនៅលើសក់របស់អ្នក។

ឧទារហណ៍៖ អ្នកអាចលាយ ប្រេងអូលីវ ១ស្លាបព្រាបាយ ជាមួយស៊ុតឆៅ ១គ្រាប់  លាប
នៅលើសក់ និង  គ្របសក់របស់អ្នក  ជាមួយនឹងថង់គ្របសក់  ទុករយៈពេល  ៣០នាទី រួច
សំអាតទឹកចេញ ជាមួយនឹងសាប៊ូកក់សក់ អ្នកនឹងទទួលបាននូវសក់វែង ទន់ភ្លឺរលោង និង
មានសុខភាពល្អ។ សូមប្រើតាមវិធីនេះ ឱ្យបាន ពីរ ទៅ បីដង ក្នុងរយៈពេល ១ខែ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies

 

 


Tags: Health Health Benefits of Eggs