CamNews

ទូរស័ព្ទ 

Huawei បង្ហាញណែនាំ Honor 5A មានអេក្រង់ធំទំហំ 5,5" លក្ខណៈសម្បត្តិល្អគួរសម ឯតម្លៃតែ ១០៦ដុល្លារ

Huawei ទើបតែធ្វើការបង្ហាញណែនាំជាផ្លូវការ នូវស្មាតហ្វូនស៊េរីមធ្យមមួយមានឈ្មោះថា Honor 5A ជាមួយនឹងការដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 និងមានអេក្រង់ទំហំធំ 5,5" និង មានតម្លៃប្រហែល ១០៦ដុល្លារប៉ុណ្ណោះ (តម្លៃក្នុងស្រុក)។ Honor 5A មានបួនពណ៌សម្រាប់ជ្រើសរើស មានរន្ធដាក់ស៊ីមកាតបានពីរ គាំទ្រប្រព័ន្ធ 4G ថាមពលថ្ម 3100 mAh, RAM 2 GB ហើយវានឹងធ្វើការ​ដាក់លក់ដំបូងគេ នៅប្រទេសចិន នៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ។ សម្រាប់ការដាក់លក់នៅតាម​បណ្តាទីផ្សារប្រទេសដទៃផ្សេងទៀត នៅមិនទាន់ក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេ។

លក្ខណៈសម្បត្តិមូលដ្ឋាន មួយចំនួនរបស់ Huawei Honor 5A:

  • ប្រព័ន្ធប្រតិបត្តិការ: Android 6.0, interface Emotion UI 4.1
  • Chip ដំណើរការ: Snapdragon 617, 8 Core 1.2 GHz
  • អេក្រង់: IPS 5,5" 720p, 267 ppi
  • RAM: 2 GB
  • អង្គផ្ទុកទិន្នន័យ: 16 GB
  • កាតមេម៉ូរីក្រៅ: microSD
  • កាមេរ៉ាក្រោយ: 13 MP, F2.0, sensor CMOS, LED Flash
  • កាមេរ៉ាមុខ: 8 MP, F2.0
  • ខ្នាតវិមាត្រ: 154,3 x 77,1 x 8,45 mm
  • ទម្ងន់: 168 gram
  • ថាមពលថ្ម: 3100 mAh
  • ពណ៌: ស, មាស (Gold), ខៀវ និងខ្មៅ
  • ប្រព័ន្ធ Network: 4G, ស៊ីមពីរ


-អានអត្ថបទ៖ iPhone 7/7 Pro គំរូពង្រាងពណ៌ខៀវស្រអាប់ដូច្នេះ ស្រលាញ់ទេ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Gizmotimes, Tinhte


Tags: Huawei Honor 5A Smartphone Hightech