CamNews

ព័ត៌មានអន្តរជាតិ 

បិទអាកាសយានដ្ឋាន បន្ទាប់ពីបានរកឃើញនូវ គ្រាប់បែកទម្ងន់ ២៥០ គីឡូក្រាម

អន្តរជាតិ  ៖ ​ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញ
ផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា   គ្រាប់បែកដ៏ធំសម្បើមមួយ  ត្រូវបានរក
ឃើញនាអាកាសយានដ្ឋាន Sendai ភាគខាងជើងប្រទេសជប៉ុន។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រាប់បែក
នោះត្រូវបានគេជឿថា បានបន្សល់ទុកចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកម្ល៉េះ ស្របពេល
ដែលមកទល់នឹងពេលនេះ  វាត្រូវបានរកឃើញ   ខណៈពេលដែលក្រុមការងារកំពុងតែធ្វើការ
ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ  នាអាកាសយានដា្ឋនមួយនេះ  ក្រោយពីត្រូវបានរងគ្រោះ
ដោយគ្រោះធម្មជាតិរលកយក្ស ស៊ូណាមិ កាលពីដើមឆ្នាំ ២០១១ ។

បើយោងតាមសម្តីរបស់លោកHiroshi Ouchi ដែលជាមន្រ្តីប៉ូលីសប្រចាំតំបន់នេះ ក៏បានបញ្ជាក់
ផងដែរថា ៖ រាល់ជើងហោះហើរទាំងអស់ ត្រូវបានផ្អាក ខណៈពេលដែលគ្រាប់បែក ដែលមាន
ទម្ងន់ដល់ទៅ ២៥០ គីឡូក្រាម ត្រូវបានរកឃើញនូវក្នុងអាកាសយានដ្ឋានមួយនេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Sky


Tags: international news strange entertainment