CamNews

តារា 

មិនទាន់នឹង លក់ដាច់ម្នាក់ផង Man United គ្រោងនឹងលក់អ្នកចាំទីម្នាក់ទៀត ហើយ

ព័ត៌មានកីឡា៖ លោក Louis van Gaal បានមានប្រសាសន៍កាលពីថ្ងៃពុធថា កីឡាករចាំទីឈ្មោះ​ Victor ​Valdes​ ដែលក្លឹបបានផ្ទេរកាលពីដើមឆ្នាំ អាចគ្រោងនឹងលក់ចេញ​ជាមិនខាន ក្រោយពីការបដិសេធនឹងជើងលេង ជាមួយក្រុម ដោយកីឡាករត្រូវលេងក្នុងក្រុមទី ២ របស់ក្លឹប។

អ្នកចាំទីថ្មីរបស់ Man United ដែលក្រុមទើបតែផ្ទេរចេញពីក្លឹប Barcelona កាលពីខែកមរា ដើមឆ្នាំ ២០១៥ នេះ ត្រូវបានថ្នាក់ដឹកនាំអះអាងថា អាចនឹងត្រូវលក់ចេញនាពេលឆាប់ៗនេះ ប្រសិនជាមិនយល់ព្រមធ្វើតាម​លក្ខខណ្ឌរបស់ក្លឹប សម្រាប់ការលេង។ 

លោក Van Gaal បាននិយាយថា" នៅពេលដែល អ្នកមិនគោរពតាមការរៀបចំ និងគោរពច្បាប់របស់ក្លឹបទេនោះ គឺមានតែផ្លូវមួយ គត់គឺមានតែលក់ចេញ.."។ 

តាមការអះអាងរបស់ លោក Louis Van Gaal អាចទំនងបង្ហាញឲ្យដឹងថាដំណើររបស់ Victor Valdes​ នឹងខ្ទាតចេញពី Man United លឿនជាង David De Gea ប្រសិនជាកីឡាករ នៅតែរឹងទទឹង​មិនរណបនឹងការដឹកនាំរបស់ ក្លឹប។ 

លោក Louis Van Gaal បានអះអាងបន្ថែមទៀតថា ក្លឹបនឹងជួយគាត់ដើម្បីស្ដារសមត្ថភាពឡើងវិញ ក្នុងអាជីពជាកីឡាករ ដោយជ្រើសតាំងឲ្យលេងក្នុងក្រុមទី ២ ប៉ុន្ដែគាត់បែជាបដិសេធទៅវិញ។ ហេតុនេះហើយ​បើគាត់នៅតែជំទាស់ចង់ធ្វើដូច្នេះទៀត នោះគឺគាត់នឹងមិនអាច បន្ដជើងប្រកួត ជាមូយក្លឹបទៀតនោះទេ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv

 


Tags: Sport News Louis van GaalVictor Valdes​ Man United