តើអ្នកជឿដែរ ឬទេ ក្រចកដៃរបស់អ្នកគឺជា ជាលិកាដែលងាប់? យោងតាមការពន្យល់នេះ បានបញ្ជាក់ថា ហេតុអ្វីក្រចកដៃរបស់អ្នកឈឺ នៅពេលអ្នកកាត់តំរឹមវា? ក្រចកដៃរឹងមាំ និងភ្លឺរលោងគឺជាសញ្ញាមួយបង្ហាញថាក្រចកដៃរបស់អ្នកស្អាត។ ប៉ុន្តែ អ្នកទាំងអស់មិនដែលគិតដល់អាហារចំាបាច់ មួយចំនួន ដែលអាចជួយឱ្យ ក្រចកដៃរបស់អ្នកមានសុខភាពល្អនោះទេ។
ការទទួលទានប្រភេទអាហារ ដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ គឺមានអត្ថប្រយោជន៍សំខាន់ណាស់ ធ្វើឱ្យក្រចកដៃមើលទៅសស្អាត។
ក្រចកដៃគឺជាផ្នែកចុងក្រោយគេ នៃរាងកាយ ដែលទទួលបានសារចិញ្ចឹម ដូច្នេះ ប្រសិនបើអ្នកមានរបបអាហារមិនគ្រប់គ្រាន់ អ្នកនឹងត្រូវចំណាយពេល ដើម្បីថែរក្សាក្រចកដៃរបស់អ្នកឱ្យបើមិនដូច្នោះទេ ក្រចកដៃរបស់អ្នក នឹងមានភាពទន់ខ្សោយ និងស្រួយ បាត់បាក់ មិនសុខភាពល្អ។ ការទទួលទានអាហារ បានត្រឹមត្រូវនឹងជួយឱ្យក្រចកដៃរបស់អ្នក រឹងមាំ និង មានសុភាព
ល្អ ភ្លឺរលោង ដោយធម្មជាតិ។
ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន អាចជួយឱ្យក្រចកដៃរបស់អ្នក រឹងមាំ ភ្លឺរលោងនិង មានសុខភាពល្អ ដោយធម្មជាតិ។
ផ្លែចេក៖ ជាប្រភេទផ្លែឈើហូបផ្លែ ដែលសម្បូរទៅដោយសារធាតុប៉ូតាស្យូម ជួយជំរុញឱ្យអ្នកមានថាមពល។ ផ្លែចេក ក៏មានផ្ទុកនូវសារធាតុ ផ្សេងៗ ទៀត ដូចជា សារធាតុ ស័ង្កសី និង វីតាមីន B6 ជាដើម អាចជួយឱ្យក្រចកដៃជើងរបស់អ្នកដុះមកមាន សុខភាពល្អ និង រឹងមាំ។
ទឹកដោះគោឆៅ៖ មានផ្ទុកនូវសារធាតុ កាលស្យូមខ្ពស់ អាចជួយឱ្យក្រចករឹងមំា និង ដុះលូតលាស់បានឆាប់រហ័ស។ សូមព្យាយាមផឹកទឹកដោះគោឆៅ ឱ្យបាន ១កែវ ក្នុង១ថ្ងៃ ជារៀងរាល់។ ការខ្វះសារធាតុកាលស្យូមក្នុងរាងកាយ អាចធ្វើឱ្យ ក្រចកផុយស្រួយ និង ស្ងួត។ ដើម្បីធ្វើឱ្យរាងកាយរបស់អ្នកពោរពេញទៅដោយសារធាតុកាលស្យូម អ្នកត្រូវផឹកទឹកដោះគោជាមួយនឹង
ទទួលទានអាហារ ដែលសម្បូរដោយសារធាតុ វីតាមីន D មានដូចជា៖ ស៊ុត ផ្សិត និង ប្រភេទអាហារមួយចំនួនទៀត។
ស៊ុត៖ គឺជាប្រភេទដែលគេដឹងថា សម្បូរទៅដោយប្រូតេអ៊ីនខ្ពស់មានសារសំខាន់បំផុតសំរាប់សុខភាពក្រចក។ នេះដោយសារតែ ក្រចកដៃ គឺកើតឡើងដោយជាតិស្នែង គឺជាប្រភេទមួយប្រតេអ៊ីន។ ដូច្នេះ នៅពេលអ្នកទទួលទាន អាហារដែលមានផ្ទុកនូវ សារធាតុប្រតេអ៊ីន ច្រើនវានឹងជួយឱ្យក្រចកដៃ ដុះមករឹងមាំ មានសុខភាពល្អ។ ឧទាហរណ៍៖ អ្នកអាចទទួលទានស៊ុត
ឆ្អិន ដោយស្ងោរ ឬ ឆៅ បាន តាមចំណង់ចំណូលចិត្ត។
ការ៉ុត៖ ការទទួលទានផ្លែការ៉ុត បានទៀងទាត់ អាចជួយឱ្យក្រចកដៃរបស់អ្នក ដុះលូតលាស់មកមានរាងស្អាត រឹងមាំ និង មានសុខភាពល្អ ក៏ដូចជា ស្បែក និងសក់ផងដែរ។ ផ្លែការ៉ុតមានផ្ទុកនូវសារធាតុវីតាមីន A ខ្ពស់ អាចជួយការពារក្រចកពីការសឹករិល និង ស្ងួត។
អ្នកអាចទទួលផ្លែការ៉ុត ឆៅ ឬ ចំអិន ឬផឹកទឹកការ៉ុត ១កែវ ជារៀងរាល់ថ្ងៃ ដើម្បីជួយឱ្យក្រចករបស់អ្នក ប្រែមកជារឹងមាំ និង សុខភាពល្អ។ បន្ថែមលើសពីនេះទៀត ផ្លែការ៉ុត អាចចូលរួមចំណែក បានយ៉ាងល្អ ក្នុងការជួយថែរក្សាភ្នែក ឱ្យមានសុខភាពល្អ និងមានប្រព័ន្ធការពាររាងកាយខ្លាំងក្លា ដែលអាចជួយថែរក្សា ទ្រទង់ និង ធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ ពីក្បាលដល់ចុងជើង៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies