CamNews

ផលិតផលថ្មី 

ម្រាម​ដៃ​សិប្ប​និមិត្ត សម្រាប់​ស្មាត​ហ្វូន អេក្រង់​ធំ

ក្រុម​ហ៊ុន​ Folks របស់​ជប៉ុន​កំពុង​ផ្គត់​​ផ្គង់​ផលិត​ផល​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ នោះ​គឺ “ប៊ិច stylus”
ដែល​មាន​រូប​រាង​ដូច​ម្រាម​ដៃ​។

អេក្រង់​ស្មាត​ហ្វូន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​មាន​ទំហំ​ធំឡើង​ៗ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​បាន
​ល្អ។ប៉ុន្ដែ អ្នក​ប្រើ​ប្រាស់ ក៏​ត្រូវ​ជួប​បញ្ហា​មិន​តិច​នោះ​ដែរ នៅ​ពេល​អេក្រង់​ស្មាត​ហ្វូន ដែល​មាន​ទំហំ​
ដល់​ទៅ ៥ ឬ ៦​អ៊ិន្ឈ៍​ ដោយ​សារ​មិន​ងាយ​នឹង​ប្រើ​ដោយ​ដៃ​ម្ខាង ហើយ​ម្រាម​ដៃ​មេ ដែល​​អាច​លាត​
សន្ធឹង​ពេញ​អេក្រង់​របស់​ iPhone 3.5 អ៊ិន្ឈ ក៏​មិន​អាច​គ្រប់​គ្រង​លើ​អេក្រង់​ធំ​ជាង​នេះ ដោយ​ងាយ
​ស្រួល​នោះ​ដែរ​។

ដោយ​យល់​អំពី​បញ្ហា​នេះ Folks ​(ក្រុម​ហ៊ុន​ជប៉ុន) បាន​អភិវឌ្ឍ​ “ប៊ិច stylus” មាន​រូប​រាង​ដូច​ម្រាម​ដៃ​
មេ សម្រាប់​ជួយ​សម្រួលដល់​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​អេក្រង់​ធំ​។ ផលិត​ផល​នេះ​នឹង​ជួយ​ឱ្យ​ម្រាម​
ដៃ​មេ​របស់​អ្នក​ វែង​ជា​ង​មុន ១៥​ម.ម ។

ម្រាម​ដៃ​នេះ មាន​ទម្ងន់​ត្រឹម​តែ ១១​ក្រាម ធ្វើ​អំពី​ស៊ីលីកូន ហើយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ប្រហែល ១៥
​ដុល្លារ​អាមេរិក នៅ​ជប៉ុន ដែល​ជា​កន្លែង​មួយ ល្បី​ឈ្មោះ​ខ្លាំង ខាង​គំនិត​ប្លែក​ៗ និង​មាន​ប្រយោជន៍​។

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ phonearena


Tags: Folks Japan stylus finger