CamNews

ព័ត៌មានបច្ចេកវិទ្យា 

Elon Musk យកឈ្នះ Zuckerberg និង Steve Jobs ក្លាយជាបុរសដែលមានគេស្រលាញ់បំផុតក្នុងវិស័យ បច្ចេកវិទ្យា

នេះគឺជាការស្ទង់មតិដែលត្រូវបានធ្វើឡើងដោយ First Round Capital ក្នុងរយៈពេលមួយខែ។

កាលពីពេលថ្មីៗនេះ CEO របស់ Tesla និង SpaceX គឺលោក Elon Musk បានយកឈ្នះលើ Mark
Zuckerberg និង Steve Jobs ហើយក្លាយជាមនុស្សត្រូវបានគេស្រលាញ់បំផុតក្នុងវិស័យបច្ចេក
វិទ្យា ក្នុងចំណោមមនុស្សចំនួន ៧០០នាក់ក្នុងបញ្ជី។ ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងដោយក្រុម
ហ៊ុន First Round Capital ក្នុងអំឡុងពេលពីខែសីហា ដល់ខែកញ្ញា ឆ្នាំនេះ។

លោក Elon Musk ខាងឆ្វេងបង្អស់, Zuckerberg កណ្ដាល និង Steve Jobs ខាងស្ដាំបង្អស់

ជាក់ស្ដែង Musk ទទួលបានសម្លេងឆ្នោត ២៣% ។ ចំណែកអ្នកឈរលំដាប់លេខពីរ គឺ Jeff
Bezos របស់ Amazon ជាមួយនឹងសម្លេងឆ្នោត ១០% ខណៈដែល Zuckerberg ទទួលបាន ៦%
និង Jobs ទទួលបាន ៥%។

ទំព័រ Country Caller បានឱ្យដឹងថា Musk ត្រូវបានគេបរិយាយដូចជា “អ្នកដែលធ្វើឱ្យមានបដិវត្ដ
បច្ចេកវិទ្យា ធំជាង Steve Jobs” ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ Musk ចង់នាំ
មនុស្សទៅកាន់ភពព្រះអង្គារ ក្នុងឆ្នាំ ២០២៤។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Gospel Herald


Tags: Elon Musk Mark Zuckerberg Steve Jobs