CamNews

តារា 

Cristiano Ronaldo ណាត់ជួបតារាស្រីវ័យ ទើបតែ​ ១៩​ឆ្នាំ ជនជាតិ ដាណាម៉ាក

ព័ត៌មានកីឡាករ៖ កាលពីថ្ងៃចុងសប្ដាហ៍ មានគេហទំព័មួយបានចុះផ្សាយថា តារាម៉ូដែលស្រី វ័យទើបតែ ១៩​ ឆ្នាំជន​ជាតិ ដាណាម៉ាក បានទទួលការណាត់ជួបជាមួយ កីឡាករ ខ្សែប្រយុទ្ធក្លឹប Real Madrid គឺកីឡាករ​ Christiano Ronaldo ។ 

កញ្ញា Maja Darving មានវ័យទើបតែ ១៩ នៅឡើយទេ ដែលបច្ចុប្បន្ន កំពុងតែទទួលបានការគាំទ្រជាខ្លាំង ជាមួយ នឹងការថតម៉ូតលើ ទំព័រទស្សនាវដ្ដី ។ ស្របពេលនឹងភាពល្បីល្បាញកាន់តែរីករាលដាល ក៏មានគេហទំព័ររបស់ប្រទេសព័រទុយហ្គាល មួយបាន ចុះថា កីឡាក Cristiano Ronaldo បានណាត់ជួបនាង ។ ប្រភពព័ត៌មានមិនបានបញ្ជាក់ច្បាស់នៅឡើយទេ អំពីពេលវេលាពិត​ប្រាកដ ប៉ុន្ដែ​បើយោងតាមការចុះផ្សាយរបស់គេទំព័រ ផ្សេងទៀត គឺ ថា ពួកគេបានជួបគ្នាតាំងតែពីខែសីហាម្ល៉េះ ដែលស្ថិតក្រោមការធ្វើអន្ដរាគមជួយ​ ជ្រោម​ជ្រែងពីមិត្ដរួមក្រុម។ អ្នកទាំងពីរអាចឈានដល់ ការជួបគ្នា គឺដោយសារបង្កើតទំនាក់ទំនងតាមរយៈ​សង្គម​ ផ្សព្វផ្សាយ អនឡាញ ។ តែអ្វីដែលសំខាន់គឺ អ្នកទាំងពីរ បានចំណាយពេល ចុងសប្ដាហ៍ជាមួយគ្នានៅក្នុងទីក្រុង​ Real Madrid ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Ronaldo