CamNews

ទូរស័ព្ទ 

រូបភាព Lumia 830 មានកាមេរ៉ា “យក្ស” បង្ហាញខ្លួនលើ បណ្ដាញសង្គម Baidu ៖ តម្លៃ​នឹង​ទាប​ជាង​កំណែ​មុន

រូបភាពស្ដីពីស្មាតហ្វូនបន្ទាប់ ដែលប្រើប្រាស់សេនសឺរ ‘PureView’ គឺ Lumia 830 បានបង្ហាញ
មុខយ៉ាងច្បាស់ ឈរទន្ទឹមគ្នានឹង Lumia 930 ប៉ុន្ដែ តម្លៃ​របស់​វា អាច​នឹង​ទាប​ជាង​កំណែ​មុន ព្រោះ
ថាវា​ប្រើ​ប្រាស់​ឈីប ឈីប Snapdragon 400 ។

នៅលើបណ្ដាសង្គម Baidu របស់ចិន គេឃើញមានការបង្ហោះរូបភាពគំរូរបស់ Lumia 830 ដែល
មានជ្រុងច្បាស់លាស់ ចំណែកស្មាតហ្វូនដែលនៅក្បែរ គឺម៉ូដែល WP flagship មានឈ្មោះថា
Lumia 930។ រូបភាពកែច្នៃប្រឌិតនេះ ត្រូវបានបង្កើតឡើងទៅតាមព័ត៌មានចចាមអារម្មណ៍ ក្នុង
រយៈពេលកន្លងមកនេះ។

រូបភាពស្មាតហ្វូនទាំង ២នេះ មានទំហំ និងរចនារូបរាងប្រហាក់ប្រហែលគ្នា បើទោះ Lumia 830
ខ្ពស់ជាងបន្តិច ធៀបនឹង Lumia 930 ។ ស្មាតហ្វូន Lumia 930 មានទំហំ 137x71ម.ម ចំណែក
ទិន្នន័យពី ប្រេហ្សីល បង្ហាញថា Lumia 830 នឹងមានទំហំ 139x70.7ម.ម។

តាមគម្រោង Lumia 830 នឹងបំពាក់ស្រទាប់អេក្រង់ប្រភេទ IPS LCD ជំនួសឱ្យ AMOLED ដែល
កំពុងប្រើប្រាស់នៅលើ Lumia 930។ អេក្រង់របស់ Lumia 830 នឹងមានទំហំចន្លោះពី  4.5 ទៅ
4.7 inch និងមានរីសូលូសឹន 720p ។

ព័ត៌មានទាក់ទិននឹងគ្រឿងម៉ាស៊ីនផ្សេងៗទៀតរបស់ Lumia 830  រួមមាន កាមេរ៉ា “យក្ស” 20MP
PureView, ឈីប Snapdragon 400 (Lumia 930 ប្រើឈីប Snapdragon 800) ។ ដោយសារតែ
ប្រូសេសឺររបស់ម៉ាស៊ីន ត្រូវបានកាត់បន្ថយបែបនេះ គឺជឿថា តម្លៃរបស់ Lumia 830 នឹងទាបជាង
ច្រើន ធៀបនឹង Lumia 930 ។ ស្មាតហ្វូន Lumia 830 នេះ អាចនឹងត្រូវបានឧទ្ទេសនាម នៅក្នុង
ព្រឹត្តិការណ៍ពិព័រណ៍ IFA នៅដើមខែក្រោយនេះ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena