CamNews

តារា 

ដល់ថ្នាក់ហ្នឹងផង .... Juventus លែងលក់ Paul Pogba ឲ្យទៅក្លឹបណាហើយជាពិសេស Barcelona តែម្ដង ទោះឲ្យថ្លៃ

ព័ត៌មានកីឡា៖ ម្ចាស់ក្លឹបសេះបង្កង់ Juventus ឈ្មោះ Giuseppe Marotta បានប្រកាសជាសារ​ធាណៈ​ថា ក្លឹបគឺលែងលក់ ខ្សែបម្រើ Paul Pogba ហើយបើទោះបីជាក្លឹប ណាហ៊ានឲ្យថ្លៃយ៉ាងណាក៏ដោយ ក៏ក្លឹបលែងលក់ឲ្យដែរ ជាពិសេស ក្លឹប Barcelona តែម្ដង។ 

Juventus បានផ្អាកទីផ្សារកីឡាករ Paul Pogba ហើយពេលនេះ ខណៈដែលលោក Joan Laporta ដែល​​ជាបេក្ខជនថ្មីនឹងឈរឈ្មោះបោះឆ្នោតជាថ្នាក់ដឹកនាំប្រចាំក្លឹប barcelona បានសន្យាជាមួយ ភ្នាក់​ងារទីផ្សារកីឡាករគឺ លោក Mino Raiola ថា លោក​ នឹងផ្ទេរយក​កីឡាករ​ខ្សែបម្រើរូបនេះជាមិនខាន ឡើយ​ប្រ​សិនជាលោក បានជាប់ឈ្មោះជាប្រធានក្លឹប Barcelona មែននោះ។ 

លោក  Giuseppe Marotta បានថ្លែងថា ប្រសិនជាក្លឹបណាមួយចង់ បានកីឡាករ​ម្នាក់នេះមែននោះ គឺត្រូវ​មកទំនាក់ទំនងជាមួយគាត់ផ្ទាល់ កុំទៅទាក់ទងជាមួយលោក Mino Raiola ឲ្យសោះ ព្រោះគាត់ជាម្ចាស់ក្លឹប។ ហើយម្យ៉ាងវិញទៀត សម្រាប់ទីផ្សារកីឡាករ នៅពេលនេះ ក៏ត្រូវបានបិទផងដែរ គ្មានថ្ងៃដែល Barcelona អាចទិញយកបានឡើយ ហើយ ក្លឹក៏លែងចង់លក់ឲ្យផងដែរ។​ ប្រភពដដែលបានបន្ដទៀតថា​គាត់បាន ចរចាជាមួយ Barcelona ជាច្រើនដងរួចមកហើយ រហូតមកទល់ពេលនេះ ក្លឹបបដិ​សេធថា​កីឡាករ គឺលែងសម្រាប់លក់ហើយ។ ពួកយើងបានប្រថុយគ្រោះថ្នាក់ច្រើនណាស់ សម្រាប់​​ទីផ្សារកីឡាករម្នាក់នេះ ប៉ុន្ដែសុទ្ធសឹងតែ​ ទង្វើរត្រឹមត្រូវទាំងអស់ ។ ពិតណាស់ Barcelona បានផ្ដល់ឱកាសទិញយក ខ្សែបម្រើម្នាក់នេះ ប៉ុន្ដែយើងក៏បដិសេធរួចរាល់ហើយអស់ដែរ​..ហើយក្លឹបក៏ចង់បញ្ជាក់​​​ផងដែរថា កីឡាករខ្សែបម្រើរូបនេះ គឺលែងសម្រាប់លក់ទៀត ទោះបីជា Barcelona ឲ្យថ្លៃយ៉ាង​ណាក៏ដោយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Juventus Paul Pogba