CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសស្វីស បើកស្ថានទូតលើកដំបូង ក្នុងប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្តរជាតិ  ៖​  ប្រទេសស្វីស គឺជាប្រទេសមួយដែលមានទំនាក់ទំនងការទូតជាមួយប្រ
ទេសមីយ៉ាន់ម៉ា  ចាប់តាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ  ខណៈពេលដែលមកទល់នឹងពេលនេះ បើតាម
របាយការណ៍បានបញ្ជាក់អោយដឹងថា  ប្រទេសស្វីសមានគម្រោងបើកស្ថានទូតរបស់ខ្លួន នៅទី
ក្រុងយ៉ាំងហ្គូន  សម្រាប់បង្កើនភាពជិតស្និទ្ធ  រវាងប្រទេសនៅសហភាព អ៊ឺរ៉ុបមួយនេះ និងប្រទេ
សមីយ៉ាន់ម៉ា។


​                    រដ្ឋមន្រ្តីក្រសួងការបរទេសស្វីស លោក​ Christoph Burgener

លើសពីនេះទៅទៀត បើយោងទៅតាមសម្តីលោកស្រី Claudine Ellie Marie HaenniDale ដែល
ជាអ្នកនាំពាក្យ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា រដ្ឋមន្រី្តក្រសួងការបរទេសស្វីស Chri-
stoph Burgener ក៏បានចូលរួមក្នុងការសម្ពោធបើកស្ថានទូត នៅក្នុងប្រទេសមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ   លោកស្រីក៏បានគូសបញ្ជាក់បន្ថែម    ដោយបានដកស្រង់សំដីរដ្ឋមន្រ្តីការ
បរទេសស្វីស លោក Burkhalter ថា ប្រទេសស្វីសនឹងផ្គត់ផ្គង់ប្រទេសភូមា ខណៈដែលប្រទេស
ភូមាកំពុងអភិវឌ្ឍដ៏វែងឆ្ងាយ និងពិបាកឈានជើងទៅ រកលទ្ឋិប្រជាធិបតេយ្យ៕

ដោយ ៖ ពិសី
ប្រភព ៖ myanmarupdate


Tags: international news strange entertainment