CamNews

ប្លែកៗ 

តស៊ូមែន.! បុរស​ម្នាក់​​សុខ​ចិត្ត​ជិះ​កង់ ឆ្លងប្រទេស ព្រោះ​តែ​ចង់​ប្រព្រឹត្ត​សិច ជា​មួយ​ក្មេង​ស្រី

(អាមេរិក)៖ បុរសអាយុ៣៩​ឆ្នាំម្នាក់ ឈ្មោះ Christopher David Johnston ត្រូវបានប៉ូលិសចាប់ខ្លួន ដោយរងការចោទ​ប្រកាន់ថា ប៉ុនប៉ងចូលទឹកដី​កាណាដា ដោយខុសច្បាប់ ក្នុងបំណង​ល្បួងក្មេងស្រី ជាអនីតិជនអាយុ១២ឆ្នាំម្នាក់ ឲ្យរួមសិចជាមួយ។

អ្វីដែល​គួរឲ្យភ្ញាក់ផ្អើលនោះ គឺបុរសជាជនសង្ស័យ បានជិះកង់ពីអាមេរិក ឆ្ពោះមកកាណាដាតែម្តង ហើយតាមការចោទប្រកាន់ គឺជននេះ បានទាក់ទងជាមួយ​មនុស្សម្នាក់ តាមរយៈប្រព័ន្ធ​អនឡាញ ដើម្បីរកក្មេងស្រីប្រព្រឹត្តសិច ក្រោយពីត្រូវរ៉ូវ ជាមួយអ្នកនាំសារនោះ ហើយ Johnston ក៏ធ្វើដំណើរតាមកង់របស់ខ្លួន មកកាន់ព្រំដែន ទឹកដីកាណាដា ដើម្បីជួបក្មេងស្រី ដោយគេប្រាប់នាងថា ខ្លួនមកទីនេះ គឺឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ ក្នុងបំណងជួបជាមួយនាង ។

តែមិន​សម្រេចផង Johnston ក៏ត្រូវប៉ូលិសព្រំដែនចាប់ខ្លួន ហើយគេអាចប្រឈម នឹងការជាប់គុកយ៉ាង​ហោចណាស់ ក៏១០ឆ្នាំដែរ ពីបទប៉ុនប៉ង​ឆ្លងដែន ក្នុងបំណងប្រព្រឹត្តសិច ជាមួយអនីតិជន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news