CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់សិស្សសាលាបឋម ២នាក់ ព្រោះតែរត់ជាន់គ្នា ពេលទៅបន្ទប់ទឹក ក្នុងសាលារៀន

ព័ត៌មានអន្តរជាតិ ៖ សិស្សសាលាបឋម ២នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២០នាក់ផ្សេងទៀត រងរបួសធ្ងន់   ស្រាល បន្ទាប់ពីមានករណីរត់ជាន់គ្នា នាព្រឹកថ្ងៃទី ២២ នៅឯសាលារៀនថ្នាក់បឋម សិក្សាមួយកន្លែង ក្នុងខេត្ត Henan ប្រទេសចិន ។ 



សោកនាដកម្មដ៏អាក្រក់នៃហេតុការណ៍ រត់ជាន់គ្នាលើកនេះ បានកើតឡើង នៅពេលដែលសិស្ស គំហុកទៅបន្ទប់ទឹកព្រមគ្នា នៅអាគារសាលារៀន​បឋម នាទីក្រុង Puyang នេះបើយោងតាមមន្រ្តី សារព័ត៌មានចិន ស៊ិនហួរ ។ ទោះជាយ៉ាងណាក៏ដោយចុះ មូលហេតុដែលនាំមកនូវគ្រោះថ្នាក់រត់ ជាន់គ្នាលើកនេះ កំពុងតែស្ថិតនៅក្រោមការតាមដាននិងស៊ើបអង្កេត ។ 

របាយការណ៍ បញ្ជាក់អោយដឹងថា បណ្តារូបភាពផ្តិតពីខាងក្រៅសាលារៀន មានមនុស្សម្នាផ្អើល មើលគ្រោះថ្នាក់រត់ជាន់គ្នានោះ ទទួលបាននូវការចែករំលែកជាខ្លាំង នៅក្នុងបណ្តាញសង្គមចិន ស្របពេលដែលមានវីដេអូ បង្ហាញច្បាស់ជាក់ស្តែង បង្ហាញឲ្យឃើញ ពីរថយន្តសង្គ្រោះបន្ទាន់ ចុះ អន្តរាគមន៍ នៅទីតាំងកើតហេតុ ដើម្បីសង្គ្រោះក្មេងតូចៗ ទៅមន្ទីរពេទ្យនៅជិតបំផុត បានទាន់ ពេលវេលា ៕






ប្រែសម្រួល ៖ កុសល

ប្រភព ៖ អនឡាញ


Tags: China Int news Hot news Breaking news