CamNews

គ្រោះថ្នាក់ 

សេដ្ឋី​ក្រុមហ៊ុន​ស្ករ​គ្រាប់​ម្នាក់ បាត់​បង់​ជីវិត ព្រោះ​​តែ​​ត្រូវ​​សត្វ​​ស្វា​​គប់​​​​ដុំ​​ថ្ម​​ចំ

(ចិន)៖ បុរសអ្នកមានម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនស្ករគ្រាប់ដ៏ធំ ត្រូវបានស្វាមួយក្បាលសម្លាប់ បន្ទាប់ពីបានទៅទស្សនា នៅសួនសត្វក្នុងតំបន់ភ្នំ Yuntai។

ហេតុការណ៍ ដែលនឹកស្មានមិនដល់នេះ កើតឡើងនៅខេត្ត Henan ប្រទេសចិន បុរស​រងគ្រោះអាយុ៦៧ឆ្នាំ ឈ្មោះ Weng Mao ត្រូវសត្វស្វាមួយក្បាល គ្រវែងដុំថ្មត្រូវចំក្បាល ខណៈ​ដែលគាត់ទៅទស្សនា សួនសត្វ ហើយត្រូវបានគេនាំមកកាន់ មន្ទីរពេទ្យនៅទីក្រុង Xiuwu តែជាអកុសលបុរសរងគ្រោះរូបនេះ បានស្លាប់ដោយ​សារ របួសធ្ងន់ធ្ងរពេក។

Mao គឺជាម្ចាស់ក្រុមហ៊ុន ស្ករគ្រាប់រូបទន្សាយ ដ៏ល្បីមួយ ហើយគាត់ចូលចិត្តការថតរូបជាខ្លាំង ទើបនៅថ្ងៃកើតហេតុ គាត់បានទៅលេង​សួនសត្វ ដើម្បីថតរូបលេង ក៏ជួបរឿងគ្រោះថ្នាក់ធំបែបនេះ៕



 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news