CamNews

តារា 

Floyd ប្រកាសលក់សំបុត្រចូលជួបកីឡាករផ្ទាល់ ក្នុងតម្លៃដល់ទៅ ២ពាន់ផោន ក្នុងឱកាសដំណើរទស្សនៈកិច្ចអឺរ៉ុប

ព័ត៌មានកីឡា៖ អតីតស្ដេចប្រដាល់ស្បែកខ្មៅសញ្ជាតិអាមេរិក មានប្រវត្ដិប្រកួតមិនធ្លាប់ចាញ់សោះ ឈ្មោះ Floyd Mayweather បានសម្រេចលើគម្រោងរបស់ខ្លួន ថាគ្រោងនឹងលក់សំបុត្រ ចូលជួបកីឡាករដោយ​ផ្ទាល់ ក្នុងតម្លៃ ២០០០ ផោន ក្នុងឱកាសដំណើរទស្សនៈកិច្ចកម្សាន្ដជោគជ័យ (European Victory Tour) នៅក្នុងទឹកដីអឺរ៉ុប នា​ខែក្រោយនេះ ។ 

Floyd Mayweather បានត្រៀមខ្លួនបង្កើតប្រាក់ចំណូលតាមរយៈការលក់សំបុត្រចូលជួបជាមួយនឹងកីឡាករផ្ទាល់ក្នុងឱកាសដំណើរទស្សនៈកិច្ចកម្សាន្ដក្នុងទឹកដីអឺរ៉ុប ខណៈដែល ប្រទេសចំនួន ពីរមានដូចជា Russia និង Turkey បូករួមទាំង India ក្នុងទឹកដីអាស៊ី ក៏ត្រូវបានកីឡាករធ្វើដំណើររួចរាល់ហើយដែរ។ ចំពោះគម្រោងបន្ទាប់ដែលកីឡាករត្រៀមខ្លួនទៅគឺ ប្រទេសចក្រភពអង់គ្លេស និងទីក្រុងចំនួន​៨ នៅទីនោះ ដែលកីឡាករបានធ្វើការកំណត់នឹងទៅ។ 


ទីក្រុងដំបូងបំផុតនៅថ្ងៃទី១ ដែលកីឡាករគ្រោងនឹងចូលកម្សាន្ដ ជួបជាមួយ អ្នកគាំទ្ររបស់ខ្លួនគឺទីក្រុង CARDIFF នៅថ្ងៃទី២ គឺ BRISTOL ថ្ងៃទី៤ LONDON ថ្ងៃទី៥ GLASGOW ថ្ងៃទី៧ SHEFFIELD ថ្ងៃទី១១​ MANCHESTER ថ្ងៃទី១២ BIRMINGHAM នឹងថ្ងៃទី១៤ នៅទីក្រុង BEDFORD។

ដកស្រង់ពាក្យសម្ដីរបស់ Floyd បា្រប់ទៅដល់អ្នកការសែតបានថ្លែងថា » ខ្ញុំមិនអាចបំភ្លេចអ្នកគាំទ្ររបស់​​ខ្ញុំទាំងអស់នៅក្នុងទឹកដីចក្រភពអង់គ្លេសនោះទេ ហើយពួកយើងនឹងជួបគ្នានៅទីនោះ»។

គូសបញ្ជាក់ផងដែរថា សម្រាប់តម្លៃសំបុត្រចូលជួបផ្ទាល់ជាមួយកីឡាករត្រូវបានប្រែប្រួលតម្លៃ ទៅតាមទីក្រុង ដូចជាទីក្រុង Glasgow ៤៥០ ផោន, ទីក្រុង London ៦០០ ផោន និង  Manchester ១០០០ ផោន។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Daily Mail


Tags: Spor News Boxing Floyd Mayweather