CamNews

កីឡាអន្តរជាតិ 

Mourinho ជឿជាក់ថា Chelsea អាចលើកពាន Champions League ក្នុងរដូវកាលនេះ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Chelsea លោក Jose Mourinho ក្រោយពីបាត់បង់ទំនុកចិត្ដនឹងគ្រងតំណែង​​ជាម្ចាស់ពាន Premier League ក្នុងរដូវកាលនេះ បែជាងាកមកចាប់អារម្មណ៍លើ Champions League វិញម្ដង ខណៈដែល​គាត់បានអះអាងថា Chelsea អាចនឹងលើកពាននេះ បើផ្អែកលើលទ្ធផលប្រកួត​កាលពីម្សិលម្ង៉ៃ ជាមួយ Porto ក្រោមលទ្ធផលពិន្ទុ ២-០។ 

Chelsea បានធ្លាក់ទម្រង់លេងយ៉ាងគំហុក ចាប់តាំងពីរដើមរដូវកាល Premier League រហូតមកទល់ពេលនេះ។ ក្លឹប បានបរាជ័យជាច្រើនការប្រកួត ធ្វើឲ្យធ្លាក់តំណែងកាន់កាប់លេខរៀងទី ១៤ក្នុងតារាង ដូច្នេះជារឿងមួយ ពិបាកស្រោចស្រង់ជាខ្លាំង ប្រសិនជាប្រៀបធៀបទៅរដូវកន្លង។ ស្របគ្នានោះផងដែរ ក្នុងរដូវកាលនេះ Chelsea បែជាឡើងកូតខ្លាំង ក្នុងព្រឹត្ដិការណ៍ Chempions League ទៅវិញ ខណៈដែលមួយការប្រកួត​ចុងក្រោយ បញ្ចប់វគ្គចាប់ក្រុម​ Chelsea បានបំបាក់ Porto ដែលជាអតីតក្លឹបសិ្ថតក្រោមការដឹកនាំរបស់លោក Jose Mourinho អាចឡើងខ្លួនមកដល់វគ្គគម្រុះផ្ដាច់ព្រ័ត្រ។ Jose Mourinho ធ្លាប់ដឹកនាំក្លឹប​ Porto និង Inter ឲ្យលើកពាន Champions League កាលពីឆ្នាំ ២០០៤ និង ២០០៧ ខណៈដែលទម្រង់ស្ថានភាពនៃការដឹកនាំ នាពេលនោះគឺមិនខុសអីនឹង ពេលនេះ ដែលគាត់កំពុងតែដឹកនាំ Chelsea ត្រូវបរាជ័យ League ក្នុងតំបន់ ហើយលជោគជ័យ Champoins League ទៅវិញ ដូច្នេះ គាត់នឹងសង្ឃឹមថា Chelsea ក៏អាច​មានឱកាសលើក​ពាន Champions League ។ 

គូសបញ្ជាក់ផងដែរថា Chelsea បានយកឈ្នះ Porto ក្នុងទឹកដីរបស់ខ្លួនក្រោមលទ្ធផលពិន្ទុ ២-០ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball


Tags: Spor News Football Mourinho Chelsea Champions League