CamNews

ទូរស័ព្ទ 

Galaxy Pocket Neo ស៊ីមពីរតំលៃថោក នឹងដាក់លក់នៅ ពាក់កណ្តាលឆ្នាំនេះ

ទូរស័ព្ទស៊ីមពីរ តំលៃថោកស៊េរីថ្មីរបស់ Samsung នឹងមានអេក្រង់ទំហំ 3 inch, camera ទំហំ
2 Megapixel។ ផលិតផលនេះ ត្រូវបានគេចាត់ទុកថាជា Version Update របស់ Galaxy
Pocket Duos S5302។

បើតាម Sammobile, Galaxy Pocket Neo មានខ្នាតប្រវែង 104,95 x 57,8 x 11,8 mm។ វាមាន
អេក្រង់ទំហំ 3 inch កំរិតពន្លឺ QVGA រួមជាមួយកាមេរ៉ាក្រោយ 2 megapixel។ ក្នុងនោះវាក៏មាន
Support នូវ Bluetooth 4.0, Wi-Fi 802,11 a/b/g/n, A-GPS និង microUSB ផងដែរ។

បច្ចុប្បន្ន ព័ត៌មានផ្សេងៗស្តីពីរូបសណ្ឋានរបស់ស្មាតហ្វូននេះ ដូចជា CPU, RAM, មេម៉ូរីក្នុង រឺក៏
ប្រព័ន្ធប្រតិបត្តិការ នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ។ នេះប្រហែលជា Version Update
របស់ Galaxy Pocket Duos S5302 ព្រោះដោយសារតែឈ្មោះកូដរបស់វាគឺ S5310។

Galaxy Pocket Neo អាចធ្វើការបង្ហាញខ្លួននៅចន្លោះថ្ងៃទី 13/5 ដល់ 19/5 ខាងមុខនេះ ដែល
តំលៃលក់ក៏មិនទាន់បង្ហាញឲ្យដឹងនៅឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Pocket Neo dual sim cheap samsung hightech