CamNews

ថេបប្ល៊ែត 

Tablet របស់ Nokia ត្រៀមខ្លួនជាស្រេច ក្នុងការបង្ហាញខ្លួន នៅព្រឹត្តិការណ៍ថ្ងៃទី 14/5

ថ្មីៗនេះ តាមប្រភពពីគេហទំព័របច្ចេកវិទ្យា GSMInsider របស់ឥណ្ឌា បានឲ្យដឹងថា ក្រុមហ៊ុនផលិត
ទូរស័ព្ទហ្វាំងឡង់ នឹងធ្វើការបង្ហាញណែនាំ Tablet ប្រើ Windows ដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍
ថ្ងៃទី 14 ខែ ឧសភា ខាងមុខនេះ។

បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថាគំរូ Tablet នេះនឹងប្រើ Windows RT ឬ Windows 8 ទេ ប៉ុន្តែវានឹងបំ
ពាក់នូវអេក្រង់ទំហំ 10,1-inch កំរិតពន្លឺ 768x1.366 pixel រួមជាមួយ CPU ល្បឿន 1 GHz និង 1GB
RAM។ខ្នាតប្រវែងនៃ Tablet នេះក៏បានបង្ហើបឲ្យដឹងគឺ 256,6 x 175,3 x 9,7 mm ជាមួយទម្ងន់ 676g។

ក្នុងពេលដែលផលិតផល Apple និង tablet Android កំពុងតែក្តោបក្តាប់ទីផ្សារ Tablet អ្នកប្រើប្រាស់
នៅតែជឿជាក់ទៅលើ Nokia ថានឹងអាចនាំយក tablet Windows ចូលក្នុងទីផ្សារបានដែរ។ ព្រឹត្តិការណ៍
ដែលនឹងប្រារព្ធនៅថ្ងៃទី 14 ខែឧសភា របស់ Nokia ប្រាកដជានឹងមានឥទ្ធិពលមិនតិចឡើយទៅលើ ទី
ផ្សារ Mobile ទូទាំងពិភពលោក៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: Nokia Tablet event 14/5 hightech