CamNews

កុំព្យូទ័រ 

បណ្តា Laptop ដែលលេចធ្លោ លក់ចេញនៅខែមីនា ឆ្នាំ២០១៣

ក្រោយពីរយះពេលពីរខែបន្តបន្ទាប់គ្នា បញ្ចេញលក់តែបណ្តាម៉ូដែលតំលៃថោក ខែនេះនៅលើ
ទីផ្សារ យើងឃើញមានបន្ថែមនូវផលិតផលថ្មីៗគួរឲ្យចាប់អារម្មណ៍មួយចំនួនបង្ហាញខ្លួន។ តួ-
យ៉ាងគំរូដែលលេចធ្លោជាងគេគឺ XPS 13 ជាមួយអេក្រង់កំរិតពន្លឺ Full HD ដែលទើបតែបាន
បង្ហាញខ្លួននៅអាមេរិច កាលពីខែមុន។

ខាងក្រោមនេះ គឺជាបណ្តា Laptop ដែលមានការចាប់អារម្មណ៍ច្រើនជាងគេ នៅក្នុងខែមីនានេះ។
សូមតាមដានអាន ដូចខាងក្រោម៖

Dell XPS 13 អេក្រង់ Full HD

Laptop ultrabook ស៊េរីខ្ពស់បំផុតរបស់ Dell បានបន្ថែមនូវជម្រើសថ្មី ប្រភេទអេក្រង់ Full HD ដែល
បានបង្ហាញខ្លួនកាលពីខែមុននៅអាមេរិច។ វាលេចធ្លោជាមួយនឹងសំបក អាលុយមីញ៉ូមដ៏រឹងមាំ និង
មានរូបរាងស្តើង កម្រាស់តែ 1,7 cm និងទម្ងន់ 1,3 kg។

XPS 13 L322x ត្រូវបានបំពាក់នូវអេក្រង់ទំហំ 13,3 inch, CPU Intel Core i7-3537U ល្បឿន 2 GHz,
RAM 8 GB, Hard Drive SSD 256 GB និង chip ក្រាហ្វិច Intel HD Graphics 4000។ ថ្មរបស់វាប្រើ
បានរយះពេល 9 ម៉ោង។

Asus S550CA-CJ1014H

គំរូ ultrabook ថ្មីរបស់ Asus សំរាប់បំពេញតម្រូវការដល់អ្នកដែលចង់ប្រើ Laptop មួយដែលមាន
អេក្រង់ធំ តែមានទម្ងន់ស្រាល និងស្តើង ងាយស្រួលយកតាមខ្លួន។​ វាមានអេក្រង់ទំហំ 15,6 inch
ប៉ុន្តែមានទម្ងន់តែ 2,1 kg ដែលស្មើនឹងម៉ូដែល 14 inch ធម្មតា និងមានកម្រាស់ 21 mm។

Asus S550CA-CJ1014H បំពាក់នូវ CPU Intel Core i5-3317U ល្បឿន 1,7 GHz, RAM 4 GB,
Hard Drive SSD 24 GB និង 500 GB HDD, chip ក្រាហ្វិច Intel HD Graphics 4000។ ថ្មរបស់វា
អាចប្រើបានរយះពេល 4,5 tម៉ោង។

Acer Aspire V3-571G

មិនបានបញ្ចេញលក់នៅលើទីផ្សារស៊េរី ultrabook នៅក្នុងខែនេះ ប៉ុន្តែ Laptop V3 ថ្មីរបស់ Acer
បានធ្វើឲ្យមានការចាប់អារម្មណ៍ជាមួយនឹងរូបសណ្ឋានខ្លាំង ដូចជា CPU Intel Core i7-3630QM
ល្បឿន 2,4 GHz, RAM 8GB, Hard Drive 1 TB, card ក្រាហ្វិច Nvidia GeForce GT 730M ទំហំ
2 GB VRAM។

វាបានបំពាក់នូវអេក្រង់ទំហំ 15,6 inch កំរិតពន្លឺ HD 1.366 x 768 pixel, Optical Drive DVD, ថ្ម 6
cell ដែលអាចប្រើបានរយះពេល 4,5 ម៉ោង។ ផលិតផលនេះ មានទម្ងន់ 2,6 kg និងមានកម្រាស់
2,5 cm៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Laptop stand sold hightech