CamNews

ព័ត៌មានបច្ចេកវិទ្យា 

ថ្ម iPhone 5 នៅតែល្អជាង iPhone 5c ដែលជាម៉ូដែលថ្មី ទៅទៀត

តាមប្រភពពីគេហទំព័របច្ចេកវិទ្យា GSMArena ជាមូលដ្ឋានគឺថ្មរបស់ iPhone 5c ត្រូវបានក្រុមហ៊ុន
ផលិតធ្វើការអាប់ឌេត (Update) ក្នុងគោលបំណងដើម្បីដំឡើង Performance នៃការប្រើប្រាស់
ឲ្យបានល្អជាងមុន។ ប៉ុន្តែ លទ្ធផលពិសោធជាក់ស្តែង បែរជាបង្ហាញឲ្យឃើញថា
iPhone 5 ទើបជា
ស្មាតហ្វូនដែលទទួលបានជ័យជំនះ ក្នុងការពិសោធន៍ រយះពេលនៃការប្រើប្រាស់ថ្ម នេះ។

ការពិសោធន៍ដំបូង គឺការហៅ 3G ហើយជាលទ្ធផល, iPhone 5c ធ្វើបានល្អជាងច្រើនបើប្រៀបជា
មួយ iPhone 5។ 

ការពិសោធន៍ទីពីរ យើងឃើញថា iPhone 5c ក្នុងការប្រើប្រាស់អ៊ីនធឺណេត គឺមានរយះពេលតិចជាង
ថ្មរបស់ iPhone 5។

ហើយជាចុងក្រោយ គឺការពិសោធន៍រយះពេលប្រើប្រាស់នៃថ្ម ទៅលើការមើលវីដេអូ។ ជាលទ្ធផល
ថ្មរបស់ iPhone 5c នៅតែបន្តចាញ់ (ប្រើប្រាស់បានរយះពេលតិចជាង) iPhone 5 ។

សរុបមក ជាមួយ iOS 7 និងការអាប់ឌេតមួយចំនួន (តិច) នៅលើ iPhone 5c គឺមានលទ្ធផលល្អ
ជាង iPhone 5 តែរយះពេលនៃការនិយាសន្ទនាទូរស័ព្ទ ប៉ុណ្ណោះ។ ក្រៅពីនេះ និយាយរួមទៅ
iPhone ជំនាន់ថ្មី នៅមិនទាន់អាចបំពេញនូវក្តីសង្ឃឹម (តម្រូវការ) លើបញ្ហារយះពេលនៃការប្រើ
ប្រាស់ថ្ម នៅឡើយទេ។

ជាក់ស្តែង បើតាមប្រភពពី GSMArena ដដែលបានឲ្យដឹងថា ដោយសារតែ iPhone 5c ដែលពួកគេ
ប្រើក្នុងការពិសោធន៍នេះ បានជួបនូវបញ្ហាមួយចំនួន ជាមួយនឹង Mode Stand-by ដូច្នេះលទ្ធផល
ខាងលើនេះ មិនអាចសន្មតថា ត្រឹមត្រូវច្បាស់លាស់ ទាំងស្រុងនោះទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល
- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?

- រូបភាព iPad Mini ជំនាន់ថ្មី មាន Sensor Scan ក្រយៅដៃ និងមានពណ៌ទឹកមាស

- iPhone 5 និង iPhone 5C ជួបបញ្ហាថ្មធ្ងន់ធ្ងរ ជាមួយ iOS 7
- ចេញលក់ iPhone ថ្មី មនុស្សជាច្រើននាក់ បោះបង់ Samsung

- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ


ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview


Tags: Battery iPhone 5 iPhone 5c smartphone hightech