CamNews

ទូរស័ព្ទ 

Nokia នឹងបង្ហាញឧបករណ៍ថ្មី ចំនួន ៦ នៅថ្ងៃទី ២២ តុលា ដែលក្នុងនោះ តិចបំផុតមាន ២ គំរូ Lumia ថ្មី

តាមប្រភពពីគេហទំព័របច្ចេកវិទ្យា The Verge, ក្រៅពីឧបករណ៍ថ្មីចំនួន ៦គំរូ Nokia នៅថែមទាំង
បង្ហាញនូវ Accessories ថ្មីៗជាច្រើនទៀត នៅក្នុងព្រឹត្តិការណ៍ Nokia World ដែលនឹងប្រារព្ធទៅ
នៅទីក្រុង
Abu Dhabi (អារ៉ាប់) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។

លទ្ធភាពច្រើន Phablet 6 inch Lumia 1520 និង Tablet Windows RT Lumia 2520 នឹងបង្ហាញខ្លួន
ក្នុងចំណោមគំរូទាំង ៦ ដែល Nokia នឹងធ្វើការបង្ហាញនៅក្នុងព្រឹត្តិការណ៍ Nokia World ឆ្នាំនេះ។

ព័ត៌មានចចាមអារាមស្តីពី tablet Nokia ប្រើប្រព័ន្ធប្រតិបត្តិការ Windows បានលេចឮដំណឹងភ្លាម
ចាប់តាំងពី Nokia បានសំរេចចិត្ត សហការជាមួយប្រព័ន្ធប្រតិបត្តិការ Windows Phone មកម្ល៉េះ។
បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានណាមួយ ស្តីពីបណ្តាផលិតផលផ្សេងទៀត ដែល Nokia នឹង
ធ្វើការបង្ហាញខ្លួនជាមួយ Lumia 1520 និង Lumia 2520 ប៉ុន្តែលទ្ធភាពច្រើន បណ្តាឧបករណ៍នៅ
សល់នោះ អាចជាបណ្តាទូរស័ព្ទត្រកូល Asha។

បើទោះបីជា Nokia បានលក់ផ្នែកផលិតទូស័ព្ទឲ្យទៅ Microsoft ហើយក្តី ប៉ុន្តែប្រាកដណាស់ បណ្តា
ផលិតផលចុងក្រោយរបស់ក្រុមហ៊ុននេះ នឹងត្រូវបានគេស្វាគមន៍។ នេះអាចនឹងជាបណ្តាផលិតផល
ដ៏អស្ចារ្យ ក្នុងការជំរាបលា ដ៏មានអត្ថន័យរបស់ Nokia ជាមួយនឹងអ្នកប្រើប្រាស់៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- កោះថ្មីនៅប៉ាគីស្ថាន គឺជាកោះថ្មភក់ មនុស្សស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៣២៨នាក់
- Samsung អភិវឌ្ឍស៊េរីស្មាតហ្វូន Galaxy F ជាមួយសំបកលោហធាតុ រចនាម៉ូតរូបរាងថ្មី

- វីដេអូ៖ បុរសកសិករចិនម្នាក់ រាំបានយ៉ាងឡូយ ស្រដៀង Michael Jackson

- ស្មាតហ្វូនមានអេក្រង់កោង ដំបូងគេរបស់ Samsung នឹងបង្ហាញខ្លួននៅខែ តុលា ខាងមុខនេះ

- Galaxy S5: Chip Exynos 64 bit, សំបកធ្វើពីអាលុយមីញ៉ូម មិនអាចដោះបាន

-
មូលហេតុដែល Apple ឈប់ធ្វើការផលិត iPhone 5 ពេលគេបង្ហាញខ្លួន iPhone 5C

- ៥ របៀបផ្សេងទៀត ដែលអាចដោះសោរ Touch ID នៅលើ iPhone 5S បានដោយមិនប្រើម្រាមដៃ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview


Tags: Nokia 6 new equipment 2 new lumia Lumia 1520 Lumia 2520 hightech