CamNews

តន្រ្តី 

កម្មវិធី The Voice US ផ្លាស់ប្តូរគណកម្មការ ស្រីម្នាក់ចេញ តើអ្នកណាមកជំនួសវិញទៅ?

កម្មវិធី The Voice ត្រូវបាន ទស្សនិកជន ស្គាល់ជាក់ច្បាស់ថា ជាកម្មវិធីប្រលង ចំរៀងមួយដ៏ល្បី ដែលទទួលបាន ការពេញនិយម និងកោត សរសើេរ ទូទាំងពិភពលោក ទៅលើគុណភាព និង ការ​រៀបចំកម្មវិធី ។

Christina Aguillera

កន្លងមក កម្មវិធីនេះ មានគណកម្មការ ស្រីម្នាក់ដែល យើងបានស្គាល់ គឺ Christina Aguilera ។ ថ្ងៃនេះ យើងទទួលបាន ដំណឹងថា នាងនឹងត្រូវ ចាកចេញពី កម្មវិធី The Voice ដោយសារតែ នាងមានផ្ទៃពោះ ។ អ្នកដែលនិង ឈានជើងចូល កម្មវិធីនេះ មកជំនួស Christina គឺតារាចំរៀង ជើងចាស់ដូច Christina ដែលគឺ Gwen Stefani ។ គ្រាន់តែ លឺដំណឹងនេះភ្លាម ទស្សនិកជន សប្បាយចិត្ត ខ្លាំងណាស់ ព្រោះថា Gwen Stefani ក៏ជាតារាចំរៀង ដ៏មានទេព្យកោសល្យ ម្នាក់ ហើយមិនត្រឹមតែ ទឹកដមសំលេង នោះទេសូម្បីតែ​ ការស្លៀកពាក់ និងសំដែងក៏ឡូយឆាយ ផង ដែរ ។

Gwen Stefani

រដូវកាលទី ៨ របស់កម្មវិធី The Voice នឹងចាប់ផ្តើមនៅ ក្នុងខែ មិថុនា នេះហើយដែល វាក៏ត្រូវចំ ពេលដែល Christina ពពោះផងដែរ ដូចនេះ Gwen និងចូលមកកាន់ តំណែងនេះ មួយរយៈ ឬក៏ បន្តទៀតយ៉ាងណានោះ​ យើងនៅមិនទាន់ ដឹងឡើយ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star singer judge the voice christina aguilera gwen stefani