CamNews

កីឡាជាតិ 

កីឡាករ HONDA បាន​មក​ដល់​កម្ពុជា​ហើយ នៅ​មុន​នេះ​បន្តិច

(ភ្នំពេញ)៖ កីឡាករបាល់ទាត់ជនជាតិជប៉ុន Keisuke HONDA បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅ​មុន​នេះ​បន្តិច តាម​ជើង​ហោះ​ហើរ EVA Air ច្រកទ្វារ VIP ព្រឹក​ថ្ងៃ​ទី​០៩ មិថុនានេះ ដើម្បីបើកមកបើកសាលាបាល់ទាត់ថ្នាល និងផ្តល់បទពិសោធន៍ពីការលេង​បាល់ទាត់កីឡាករក្មេងៗកម្ពុជា។

សូមបញ្ជាក់ផងដែរថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ពីសំណាក់កីឡាករខ្សែប្រយុទ្ធជប៉ុន ដែល​កំពុង​លេង​ឲ្យ​ក្លឹប AC Milan ក្នុងប្រទេសអ៊ីតាលី ក្រោយពីធ្លាប់មកប្រកួតនៅទឹកដីកម្ពុជា ម្តង​ដែរ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ក្នុង​វគ្គ​​ជម្រុះ World Cup 2018 ប្រចាំ​ទ្វីប​អាស៊ី ជើង​ទី​២ ជុំទី២ ដោយកម្ពុជា បាន​ចាញ់​ជប៉ុន ២-០ ក្នុង​នោះ ហុងដា ក៏​រក​បាន​១​គ្រាប់​ផង​ដែរ​នៅ​នាទី​ចុង​ម៉ោង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Japan Earthquake Tokyo Asia Asean Int news Hot news