CamNews

តារា 

Messi បង្ហើបថាធ្លាប់ចង់បោះបង់ អាជីពជាកីឡាករបាល់ទាត់

នៅក្នុងសៀវភៅបែប ដំណើរជីវិតរបស់ Messi មួយដែលមានឈ្មោះថា " Messi The Difference "
ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ មានចំណុចមួយ ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជា
ខ្លាំង ។

Messi had almost quit football career because ...  too short 1

នៅក្នុងសៀវភៅ ដំណើរជីវិតរបស់ Messi មួយនេះបានិយាយ និងដកស្រង់ចេញពីខ្សែជីវិតពិតៗ
របស់កំពូលកីឡាករ Messi ។ នៅក្នុងចំណុចមួយដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាងគេគឺ
Messi ធ្លាប់បានគិតថា ចង់បោះបង់ចោល កីឡាបាល់ទាត់ ដោយសារតែកំពស់របស់គាត់ មិនមាន
កំពស់ខ្ពស់ដូចតារាដទៃទៀត ។ កាលពីនៅក្មេង មានលោកគ្រូពេទ្យម្នាក់ ត្រូវបាន Messi សួរថាតើ
គាត់ឆ្អឹងរបស់គាត់ អាចនឹងលូតលាស់បានខ្ពស់ សមរម្យជាអ្នកបាល់ទាត់ឬទេ? ដោយពេលនោះ
Messi បានត្រឹមកំពស់ ១,២៥ ម៉ែតតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងមិត្តភក្តិគាត់ ទាបជាងក្មេងដទៃ
ទៅទៀត ។

Messi had almost quit football career because ...  too short 3

បន្ទាប់ពីគិតថាចង់បោះបង់ កីឡាបាលទាត់ហើយនោះ លោកគ្រូពេទ្យនោះ បានលើកទឹកចិត្តប្រាប់
Messi ថាគាត់នឹងលូតកំពស់ខ្ពស់ជាងនេះ យ៉ាងហោចណាស់ក៏ខ្ពស់ជា Maradona បន្តិចដែរ​ ។ ពិត
ជាដូចមាត់គ្រូពេទ្យនោះថាមែន Messi លូតបាន ១,៧០ ម៉ែត ដែលជាកំពស់ខ្ពស់ជាង Maradona
ប្រមាណ ៤ ស.ម ។

កំពស់ពិតជាមិនសំខាន់ទេ ក្នុងកីឡាបាល់ទាត់ សំខាន់គឺទេពកោសល្យ និងការប្តេជ្ញារបស់ខ្លួន ក្នុង
អ្វីដែលខ្លួនចូលចិត្ត ទើបអាចសំរេចភាពជោគជ័យបាន ៕

Messi had almost quit football career because ...  too short 4

 


ប្រែសម្រួល ៖ កុសល
ប្រភព​ ៖ k14 


Tags: messi football star barcelona argentine