CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia "ដៀមដាម" iPhone សារជាថ្មី ក្នុងស្ប៉តពាណិជ្ជកម្មថ្មី ស្តីពី Lumia 925

មិនគ្រាន់តែ បង្ហាញនូវបណ្តារូបភាព បែបបន្តុះបង្អាប់ ទៅលើសមត្ថភាពថតរូបរបស់ iPhone 5
ប្រៀបជាមួយ Lumia 925 ប៉ុណ្ណោះទេ ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ នៅសរសសេរចេញនូវសារ
ពាណិជ្ជកម្មថ្មី កែសម្រួលពីលើសារពាណិជ្ជកម្មរបស់ Apple ថែមទៀតផង។

"ថតរូបរាល់ថ្ងៃជាមួយ iPhone 5" គឺជាវីដេអូស្ប៉តពាណិជ្ជកម្ម ដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់
Apple ដោយភ្ជាប់មកជាមួយនូវសារសរសេរថាៈ "ជារៀងរាល់ថ្ងៃ កាន់តែមានរូបភាពជាច្រើន
ថតចេញពី iPhone ជាងម៉ាស៊ីនថតណាទាំងអស់"។

ប៉ុន្តែនៅក្នុងពាណិជ្ជកម្មថ្មី ស្តីពីសមត្ថភាពថតរូបនៅលើ Lumia 925, Nokia បានចេញជាសារ
ថាៈ "ជារៀងរាល់ថ្ងៃ រូបភាពថតចេញពីស៊េរី Nokia Lumia ស្អាតជាង រូបថតចេញពីទូរស័ព្ទណា
ទាំងអស់"។ ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់បានឲ្យដឹងថា "គុណភាព" ទើបជាជាកត្តាសំខាន់ មិនមែន
ជា "បរិមាណ" ឡើយ ដែលការនិយាយនេះ គឺបន្តដៀមដាម ដល់ក្រុមហ៊ុន Apple៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Nokia teasing Apple iPhone 5 new ads Lumia 925 hightech