CamNews

ទូរស័ព្ទ 

iPhone 6 នឹងមិនមានកំណែ 5.5 inch តែមាន 5S តម្លៃថោក មកជំនួស?

តាមប្រភពព័ត៌មានខ្លះ ឱ្យដឹងថា ក្រៅពី iPhone 6 កំណែ 4.7 inch ក្រុមហ៊ុន Apple ក៏នឹងឧទ្ទេស
នាមបន្ថែមនូវ iPhone 5S ថ្មី កំណែអង្គចងចាំ 8GB ។

iPhone 5S ថ្មី កំណែអង្គចងចាំ 8GB នឹង​ចូល​មក​ជំនួស iPhone 6 កំណែ 5,5 inch ?

ព័ត៌មានដែលគួរឱ្យចាប់អារម្មណ៍មួយ ក្នុងចំណោមដំណឹងសំខាន់ៗ ទាក់ទិននឹង iPhone 6 ក្នុង
ពេលថ្មីៗនេះ នោះគឺ ព័ត៌មានដែលថា iPhone 6 តែមួយកំណែប៉ុណ្ណោះ ដែលនឹងត្រូវ Apple
ឧទ្ទេសនាម ក្នុងព្រឹត្តិការណ៍ ថ្ងៃទី ៩កញ្ញាខាងមុខ។

រូប​ភាព​ដែល​គេ​អះ​អាង​ថា ជា​ iPhone 6 កំណែ 5.5 inch

យោងតាមព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រ BGR ឱ្យដឹងថា បញ្ហាទាក់ទិននឹងប្រភពផ្គត់
ផ្គង់ បណ្ដាលឱ្យ Apple ត្រូវពន្យាពេលនៃការឧទ្ទេសនាម និងបញ្ចេញលក់ iPhone 6 កំណែ 5.5
inch ។ ជំនួសមកវិញ ទន្ទឹមនឹងការបង្ហាញខ្លួនរបស់ iPhone 6 កំណែ 4.7 inch ក្រុមហ៊ុន Apple
នឹងឧទ្ទេសនាមកំណែថ្មីរបស់ iPhone 5S ។ iPhone 5S កំណែថ្មីនេះ នឹងមានអង្គចងចាំក្នុងម៉ា
ស៊ីនត្រឹមតែ 8GB ហើយតម្លៃរបស់វា ត្រូវបានគេយល់ថា នឹងទាបជាង iPhone 5S បច្ចុប្បន្ន។

រូប​ភាព​ប្រៀប​ធៀប​ iPhone 5s រួម​នឹង iPhone 6 កំណែ 4,7 inch និង កំណែ 5,5 inch

យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេ​ឃើញ​នៅ​លើ​ទំព័រ Nowhereelse.fr មានព័ត៌មាន​ និង​រូប​
ភាព​ស្ដី​អំពី​ iPhone L (កំណែ 5,5 inch) ដែលអាច​បដិសេធព័ត៌មានខាងលើនេះបាន ប៉ុន្ដែ​យើង
ទាំងអស់គ្នា ក៏នឹងត្រូវរង់ចាំព័ត៌មានផ្លូវការ ដែលនឹងត្រូវក្រុម​ហ៊ុន Apple ប្រកាស ក្នុងមហាព្រឹត្តិ
ការណ៍របស់ខ្លួន នៅម៉ោង ១០ព្រឹក ថ្ងៃទី ៩កញ្ញា នៅអេមេរិក ត្រូវនឹងម៉ោង 0:00 យប់ ឈាន
ចូលថ្ងៃទី ១០ កញ្ញា នៅកម្ពុជា៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BGR


Tags: iPhone 6 iPhone 5S 8GB