CamNews

យល់ដឹង 

ហាត់ប្រើ​ខួរក្បាល​ ដើម្បី​ជៀសវាង​ជំងឺ​ ខ្សោយ​ខួរក្បាល

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បានរកឃើញថា អ្នកដែលប្រើខួរក្បាល ក្នុងការ រិះគិត រហូតអស់ មួយជីវិតដូចជា អានឬសរសេរ និងលេងហ្គេម ខួរក្បាល និងមិនសូវកើតមាន កករប្រូតេអ៊ីន ដែលជាមូលហេតុ ធ្វើឲ្យកើតជំងឺខ្សោយខួរក្បាលទេ។

ជាមួយគ្នានេះដែរ ការសិក្សាពីមុន តាមរយៈការថតយករូបភាពខួរក្បាល បង្ហាញឲ្យឃើញថា អ្នកដែលរៀនសូត្របានខ្ពស់ និងនៅប្រើប្រាស់ ខួរក្បាល មិនឈប់ និងមានខួរក្បាលស្រស់ថ្លា ទោះបីជាមានកករ ប្រូតេអ៊ីន ដែលត្រូវបានហៅថា Beta Amyloid នៅក្នុងខួរក៏ដោយ។

លោកបណ្ឌិត William Jagust នៃមហាវិទ្យាល័យកាលីហ្វញ៉ា ដែលបានធ្វើការ សិក្សាស្រាវជ្រាវ អំពីរឿងនេះ បានឲ្យដឹងថា ការចាប់ផ្តើម ប្រើប្រាស់ខួរក្បាល តាំងពីដំបូង ជាវិធីបង្កាខួរក្បាល ដើម្បីមិនឲ្យមានកករ ប្រូតេអ៊ីនដែលធ្វើឲ្យ មានខួរក្បាលខ្យោយ ព្រមទាំងកករប្រូតេអ៊ីន ចាប់កក ផ្តុំកាន់តែក្រាស់។

បច្ចុប្បន្ន នៅមិនទាន់មានថ្នាំបង្កា ជំងឺខ្សោយខួរក្បាល នៅឡើយទេ ដែលក្រុមអ្នកវិទ្យាសាស្រ្ត ជឿជាក់ថា កករប្រូតេអ៊ីន និងចាប់ផ្តើមកកផ្តុំគ្នា តាំងពីមុនពេលអាការ ខ្សោយខួរក្បាលប្រាកដ ឡើងតាំងពី ១០ ទៅ ១៥ ឆ្នាំមកម្ល៉េះ។

យោងទៅតាមការប៉ាន់ស្មានបានឲ្យដឹងថា ទូទាំងពិភពលោក មានអ្នកជំងឺខ្សោយខួរក្បាល ប្រមាណ ៣៦លាននាក់ ហើយត្រូវបាន ជឿជាក់ថា នៅក្នុងឆ្នាំ ២០៣០ ចំនួនអ្នកជំងឺខួរក្បាល ខ្សោយនិងកើនឡើងដល់ ទៅ ៦៦លាននាក់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: general knowledge lifestyle យល់ដឹង