CamNews

ប្លែកៗ 

កម្មវិធីប្រឡងចម្រៀង ក្នុងអាងមានសត្វសាហាវ នៅអាមេរិកត្រូវគេរិះគន់

Killer Karaoke គឺជាកម្មវិធីទូរទស្សន៍ជាក់ស្ដែងមួយនៅអាមេរិក បានត្រូវបង្កើតឡើងនៅក្នុង
ស្ថានិយទូរទស្សន៍ truTV ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះក៏មានការរិះគន់ផង
ដែរ ដោយសារតែភាពគួរឱ្យភ័យរបស់វា។


កម្មវិធីនេះ ក៏រួមមានការប្រឡងចម្រៀងដែលច្រៀងផ្ទាល់ នៅចំពោះមុខទស្សនិកជនទាំងឡាយ
និងមានការសាកល្បងផ្នែកអារម្មណ៍ ដូចជា ការនៅជាមួយសត្វដែលគួរឱ្យខ្លាច មានដូចជា ពស់
ខ្យាដំរី ។ល។ បេក្ខជន និងបេក្ខនារីដែលបានជ័យជំនះក្នុងមួយភាគៗនឹងបានទទួលប្រាក់រង្វាន់
ចំនួន ១០,០០០ ដុល្លារអាមេរិក។

នៅក្នុងការប្រឡងដែលមានរយៈពេល ២នាទី បេក្ខភាពម្នាក់ៗ  នឹងត្រូវច្រៀងបទចម្រៀងរបស់
Carrie Underwood ដែលមានចំណងជើងថា "Before He Cheats" ទន្ទឹមនឹងនេះ ពួកគេក៏ត្រូវ
យកដៃជើង ឬរាងកាយទាំងមូលដាក់ចូលទៅក្នុងប្រអប ឬ អាទឹកដែលមានសត្វជាច្រើន គួរឱ្យ
ខ្លាចបំផុត។

សូមទស្សនាខ្សែវីដេអូខ្លីដូចខាងក្រោម ៖