វាពិតជារឿង មិនគួរឲ្យជឿមួយ ដែលចោរម្នាក់អាចលួច កាច់សោរ ក ម៉ូតូ យកបានសំរេច
នៅចំពោះមុខ នារីម្នាក់ ដែលអង្គុយនៅក្បែរនោះ និងកាមេរ៉ា សុវត្ថិភាព ដោយគ្មានអ្នកណា
ដឹង។
រឿងហេតុនៃការលួចកាច់សោរ ក ម៉ូតូយកទៅបានយ៉ាងស្រួលនេះ កើតឡើងកាលពីថ្ងៃទី
១២ ខែមិថុនា កន្លងទៅថ្មីៗនេះ នៅប្រទេសវៀតណាម។ វាគឺជារឿងដែលមិនគួរឲ្យជឿមួយ
ដែលចោរម្នាក់ធ្វើសកម្មភាព លួចកាច់សោរ ក ម៉ូតូមួយគ្រឿង នៅពីមុខ នារីម្នាក់ ដែលអង្គុយ
លេងកុំព្យូទ័រ នៅក្បែរនោះ យកទៅបានសំរេច ដោយនាងមិនដឹងអ្វី បានកើតឡើង នៅចំពោះ
មុខខ្លួន ទាល់តែសោះ។
មិនដឹងថា នារីម្នាក់នោះ ជាដៃជើងរបស់ចោរ ដែលបានដឹងរឿងគ្នាហើយ (ត្រូវម៉ូគ្នា) ឬក៏យ៉ាង
ណានោះទេ បានជាចោរធ្វើសកម្មភាព កាច់សោរ ក ម៉ូតូ នៅចំពោះមុខ និងក្បែរខ្លួនបំផុត
ហើយ នៅតែមិនដឹងទៀតនោះ។
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ នៃការលួច មិនគួរឲ្យជឿនេះ ខាងក្រោមទាំងអស់
គ្នា៖
ដោយ៖ សិលា
វីដេអូ៖ youtube