CamNews

ប្លែកៗ 

ដុំថ្មលើភពអង្គារ មានសណ្ឋានដូចមុខមាត់ Obama

ក្រុមអ្នកជំនាញអំពី UFO បានបង្ហើបឱ្យដឹងថា យានស្រាវជ្រាវភពអង្គារ Spirit Rover របស់ NASA
ថតបានដុំថ្មមួយ នៅលើភពព្រះអង្ការ ដែលមានរូបរាងដូចមុខមាត់របស់ប្រធានាធិបតីអាមារិក
លោក Barack Obama ។

ដុំថ្មខាងលើនេះ ត្រូវបានកាមេរ៉ា Pancam Everest ថតបាន នៅលើភ្នំ Husband ដែលស្ថិតក្នុងជួរ
ភ្នំ Colombia នៅលើភពអង្ការ កាលពីថ្ងៃទី ១ ដល់ទី ៣ តុលា ឆ្នាំ ២០០៥។ នេះគឺជាខ្ពង់រាបមួយ
ដែលមានកំពស់ប្រហែល ១០០ម៉ែត្រ ធៀបនឹងតំបន់វាលរាបនៅជុំវិញបឹង Gusev ។ តំបន់ខ្ពង់រាប
នេះ មានដុំថ្មតូចធំ ជាច្រើន ដែលកើតឡើងដោយសារខ្សល់បក់។

Scott Waring ដែលជាអ្នកជំនាញខាង UFO បានសរសេរនៅលើទំព័រប្លក់ UFO Sightings Hotpot ៖ “ក្នុងពេលពិនិត្យមើលសណ្ឋានដីភពអង្គារ ខ្ញុំក៏ប្រទះឃើញក្បាលមួយនេះ។ តាមការមើលឃើញ
វាហាក់ដូចជារូបចម្លាក់មួយ ដែលត្រូវគេកប់ត្រឹមគល់ក”។

អ្នកវិទ្យាសាស្ដ្រម្នាក់ផ្សេងទៀត ក៏បានបង្ហោះរូបភាពដូចគ្នានេះ លើប្លក់ខាងលើ ប៉ុន្ដែ រូបភាពនោះ
ត្រូវបានគាត់កែខ្លះៗ ដើម្បីឱ្យវាមានលក្ខណៈដូចទៅនឹងមុខមាត់លោក Obama ជាងរូបភាពដំបូង។

គួររំលឹកថា មុននេះ ស្ដ្រីម្នាក់ ឈ្មោះ Jackie បានហៅទូរស័ព្ទចូលស្ថានីយវិទ្យុ Coast to Coast
AM របស់អាមេរិក និងអះអាងថា ខ្លួនជាអតីតបុគ្គលិករបស់ NASA បានប្រាប់ថា កាលពីនៅធ្វើ
ការជាអ្នកប្រមូលទិន្នន័យពីយាន Viking (ជាយានស្រាវជ្រាវដំបូងគេ ដែលមានសមត្ថភាពបញ្ជូន
រូបភាពពីភពអង្គារ មកកាន់ផែនដី) អ្នកស្រី ធ្លាប់បានឃើញមនុស្សពីរនាក់ ស្លៀកពាក់ឈុតខោ
អាវអវកាស ដើរនៅលើដីនៃភពព្រះអង្គារ។

យ៉ាងនេះក្ដី ក្រុមអ្នកឯកទេសផ្នែកផ្លូវចិត្ត យល់ថា នេះគ្រាន់តែជាការប្រតិកម្មផ្លូវចិត្តរបស់អ្នកមើល
តែប៉ុណ្ណោះ។

ទាក់ទិននឹងភពព្រះអង្គារនេះដែរ ប្រភពព័ត៌មានឱ្យដឹងថា NASA នឹងបញ្ជូនមនុស្សឡើងទៅភព
ក្រហមនេះ នៅឆ្នាំ ២០៣០។ បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រ កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីត្រៀម
​បញ្ជូនមនុស្សឡើងទៅកាន់ភពព្រះអង្គារ ហើយបើតាមសេចក្ដីរាយការណ៍ នៅក្នុងថ្ងៃទី ៤ធ្នូនេះ
នឹងមានការសាកល្បងយានអវកាស Orion ដំបូងសម្រាប់គម្រោងខាងលើ។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Spirit Rover Obama Pancam Everest UFO Sightings Hotpot Mars​ ភព​អង្គារ