CamNews

ប្លែកៗ 

កុម្ម៉ង់ទិញ​​អាហារ​​ពេលព្រឹក ស្រាប់តែ​ទទួលបាន​លុយពេញ ១វ៉ាលី (Video Inside)

អាម៉េរិក ៖ ប្តីប្រពន្ធមួយគូ មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេ កុម្ម៉ង់ទិញអាហារ ពេលព្រឹក ដែលមានការដឹកជញ្ជូនដល់ផ្ទះ ស្រាប់តែទទួលបាន លុយមួយវ៉ាលីពេញតែម្តង។

ហេតុការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ បានកើតឡើងនៅក្នុងទីក្រុង Hermitage រដ្ឋ Tennessee សហរដ្ឋអាម៉េរិក។ វ៉ាលីដែលផ្ទុកទៅដោយលុយពេញនោះ ត្រូវបានគេបញ្ជូនច្រឡំ ដោយវាត្រូវ បញ្ជូនទៅកាន់ ធនាគារក្នុងតំបន់មួយ ប៉ុន្តែស្រាប់តែ វាត្រូវបានបញ្ជូនច្រលំដូច្នេះ។

អ្នកស្រី Stacye ដែលជាអ្នកទទួលបានវ៉ាលីនោះ បានឲ្យដឹងថា «ប្តីរបស់ខ្ញុំបានបើកវ៉ាលី ស្រាប់តែ ប្រទះ ឃើញសុទ្ធតែលុយតែម្តង ធ្វើឲ្យពួកយើងងឿងឆ្ងល់ និងភ្ញាក់ផ្អើលជាខ្លាំង»។

បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើងបានប៉ុន្មាននាទី ក្រោយមកបុគ្គលិក ដែលបានយកវ៉ាលី ដែលពោរពេញទៅដោយលុយនោះ ត្រលប់មកយកវិញ ហើយប្តីប្រពន្ធទាំង២នាក់ ក៏បានប្រគល់    ឲ្យទៅវិញ យ៉ាងស្ទាក់ស្ទើរពោរពេញ ដោយអារម្មណ៍សោកស្តាយ។

បច្ចុប្បន្នករណីមួយនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត របស់មន្ត្រីប៉ូលីស នៅក្នុងតំបន់ ចំពោះ កំហុសឆ្គងមួយ ដ៏ប្លែកមួយនេះ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange ប្លែកៗ