CamNews

ប្លែកៗ 

បើម្ល៉ឹងៗ នរណាមិនរត់..? (Video Inside)

 ខ្សែវីដេអូមួយ មានរយៈពេល ជាង៥នាទី ដែលបាន ចែកចាយ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ត្រូវបានអ្នកទស្សនា សម្ដែងការភ្ញាក់ផ្អើល ព្រោះតែក្នុង ឃ្លីបវីដេអូនេះ មាន បុរសម្នាក់ បានតែខ្លួនធ្វើជា មនុស្សចម្លែក ចាំបន្លាចគេ នៅតាមដងផ្លូវសាធារណៈ ជា ពិសេសអ្នកដែល ដើរកម្សាន្ត ហើយមកអង្គុយ លេងក្បែរទីតាំង ដែលបុរសនោះលាក់ ខ្លួន។

ក្នុងឃ្លីបវីដេអូ បានបង្ហាញឲ្យឃើញថា នៅពេលមានអ្នកមកអង្គុយក្បែរ បុរសដែលបាន ពួន ក្នុងប្រអប់ផ្សាយពាណិជ្ជកម្មនោះ បានបញ្ចេញសំឡេងសើច ដោយដៃកាន់កាំបិត ដើម្បីបន្លាចអ្នកនៅក្បែរនោះ ហើយក៏យកកាំបិត ចាក់ទម្លុះបំបែកកញ្ចក់ ហែកចេញមក ក្រៅ រត់ដេញតាម អ្នកអង្គុយក្បែរ ឲ្យភ័យស្លន់ស្លោ រត់បានជើងសព្រាត ព្រលឹងចុងសក់។

ចង់ដឹងថា ពេលបានទស្សនាឃ្លីបវីដេអូនេះហើយ លោកអ្នកពិតជាផ្ទុះសំណើច កម្រិត ណា សូមទស្សនា ទាំងអស់គ្នា៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange រឿងប្លែកៗ