CamNews

នាវា 

យានជំនិះដ៏ចំលែក អាចសំអាតភាពកខ្វក់ក្នុងទឹក

យានជំនិះដ៏ចំលែកមួយ ត្រូវបានវិស្វករតុបតែងនិងរចនាម៉ូដឡើង មានសួនធម្មជាតិដុះនៅ
ពីលើ ដែលអាចរស់នៅលើដី និងក្នុងទឹកបានយ៉ាងល្អ  ហើយវាអណ្តែតនៅលើទឹកនិងមាន
តួនាទី  ក្នុងការសំអាតភាពកខ្វក់នៅក្នុងទឹក  ជួយថែរក្សា   និងគ្រប់គ្រងធនធានទឹកនៅក្នុង
តំបន់អឺរ៉ុប។

ដំបូលរបស់វា មានរន្ធបញ្ចេញឧស្ម័នពីរ ហើយសួនធម្មជាតិ ដែលនៅពីលើដំបូលនោះ គឺរីក
លូតលាស់ និងចិញ្ចឹមជីវិតរបស់វា ដោយស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ។

ចំណែកនៅខាងក្រោមយាន្តនេះ មានកង្ហារវិល​ ដោយថាមពលទឹក ដែលអាចបង្កើតបានជា
ថាមពលអគ្គិសនី  ហើយផ្ទៃខាងក្រៅរបស់វា  គឺរុំព័ទ្ធ ដោយលោហធាតុអាលុយមីញ៉ូមពណ៌
ប្រាក់ ដែលអាចការពារប្រព័ន្ធកាំរស្មី និងសំអាតភាពកខ្វក់ទឹកបានយ៉ាងល្អ៕

សូមទស្សនា រូបភាពខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ designboom


Tags: Europe vehicle