CamNews

ព័ត៌មានបច្ចេកវិទ្យា 

នាឡិកាឆ្លាតវៃ Sony នឹងបង្ហាញខ្លួន នៅថ្ងៃទី ២៥ ខែនេះ

ក្រុមហ៊ុន Sony បានប្រកាស នឹងរៀបចំព្រឹត្តិការណ៍ ធំមួយនៅថ្ងៃទី ២៥ខែ មិថុនា ឆ្នាំ
២០១៣ ខាងមុន ដែលតាមការឲ្យដឹង ក្រុមហ៊ុននឹងបង្ហាញ ស្មាតហ្វូនអេក្រង់ធំ ប៉ុន្តែ
ស្រាប់តែ នៅពេលនេះធ្លាយព័ត៌មាន ថា Sony នឹងបង្ហាញនាឡិកាឆ្លាតវៃ។

កាលពីម្សិលមិញនេះ នៅលើគណនី Twitter របស់ Sony Xperia បានបង្ហោះនូវរូបភាព
មួយដែលសន្មត បានថាក្រុមហ៊ុននឹង បង្ហាញនាឡិកា Smart Watch ដែលនេះជាព័ត៌
មាន ជាផ្លូវការដំបូង ដែលក្រុមហ៊ុន បានបង្ហើបឲ្យដឹង។

គួរបញ្ជាក់ផងដែរ ថាកាលពី ឆ្នាំ ២០០៧ ធ្លាប់ឮព័ត៌មានថា ក្រុមហ៊ុន Sony គ្រោងនឹង
បង្កើត Smartwatch ប៉ុន្តែព័ត៌មាននោះ ត្រូវបានស្ងប់ស្ងាត ទៅវិញទើបតែពេលនេះ
ធ្លាយព័ត៌មានជាផ្លូវ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: smartwatch Sony hightech