CamNews

កីឡាអន្តរជាតិ 

Chelsea ទិញកីឡាករប្រេស៊ីល Diego Costa បានសំរេចហើយ

បន្ទាប់ពីក្រុមល្បីធំៗ នៅក្នុង Premier League មួយចំនួនបាន ទិញកីឡាករបាន ខ្លះៗហើយនោះ ឥលូវនេះ Chelsea ក៏ទិញបានកីឡាករ ថ្មីនឹងគេផងដែរ ដែលចេញពីក្រុម Atletico Madrid ។



បើតាមប្រភព ព័ត៌មានបាន អោយដឹងថា Chelsea បានត្រូវថ្លៃជាមួយនិង ក្រុម Atletico Madrid ហើយដើម្បីទិញយក កីឡាករសញ្ជាតិប្រេស៊ីល Diego Costa ។ យើងបានដឹងថា Diego Costa មានតំលៃផ្ទេរដល់ទៅ ៣២ លានផោនឯណោះ ។ ប្រភពដដែល បានអោយដឹងថា កីឡាកររូប នេះនឹងក្លាយជា ជំរើសទីមួយស្វ័យប្រវ័តរបស់ Jose Mourinho តែម្តងហើយ នឹងធ្វើដំណើរទៅ ហ្វឹកហាត់ជាមួយ Chelsea នៅសប្តាហ៍ក្រោយនេះ ។



កាលពីរដូវកាលមុន Diego Costa បានបញ្ចេញថ្វីជើង យ៉ាងល្អដែលជួយក្រុម Atletico Madrid បានឈ្នះពានរង្វាន់ La Liga ហើយនឹងឡើងដល់ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃ Champion League ផងដែរ ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football diego costa chelsea