CamNews

ប្លែកៗ 

"មិនគួរអោយជឿ!" ក្មេងស្រីជំទង់អាយុ ១៥ ឆ្នាំអាចក្លាយជាអភិបាលក្រុង


ប៉ាឡេស្ទីន៖ តាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារសារពត៌មានប៉ាឡេស្ទីន កាលពីពេលថ្មីៗ
នេះ បានអោយដឹងថា រដ្ឋាភិបាលក្រុង រ៉ាម៉ាឡានឹងមានការចាត់តាំងក្មេងស្រីវ័យជំទង់ម្នាក់
ដែលមានអាយុទើបតែ ១៥ ឆ្នាំអោយឡើងធ្វើជាអភិបាលក្រុង West Bank town ដែលជាទី
ក្រុងមួយស្ថិតនៅភាគខាងលិចនៃប្រទេស ប៉ាឡេស្ទីន។



តាមប្រភពខាងលើបានអោយដឹងថា នាង Bashaer Othaman គឺជាក្មេងស្រីម្នាក់ដែលទើប
មានអាយុ ១៥ឆ្នាំ តែនាងត្រូវបានរដ្ឋាភិបាលនៃប្រទេសប៉ាឡេស្ទីន គ្រោងនឹងតែងតាំងអោយ
នាងកាន់កាប់ដំណែងជាអភិបាលក្រុង នៅក្នុងអំឡុងពេលពីរខែខាងមុខទៀតនេះ។

ភ្នាក់ងារអង្កេតការណ៍ពិភពលោកបានអោយដឹងថា នាង Othaman បានក្លាយទៅជាស្រ្ដីទី
មួយក្នុងប្រតិ្ដសាស្រ្ដពិភពលោក ដែលមានវ័យក្មេងជាងគេ ដែលអាចកាន់កាប់ដំណែងធំ
បែបនេះ។



បើតាមការបង្ហាញពីមន្ដី្រៗជាន់ខ្ពស់របស់ប៉ាឡេស្ទីន បានអោយដឹងថា​ នាង Othman គឺជា
ក្មេងស្រីដែលមានភាពវ័យឆ្លាត។​ Othman ជាក្មេងស្រីដែលធ្លាប់ធ្វើការស្ម័គ្រចិត្តជាច្រើនកន្លែង
ដើម្បីកិច្ចការប្រទេសជាតិរបស់នាង។​ នាងជាមនុស្សឧស្សាហ៍ព្យាយាមណាស់។ Othman ជា
ក្មេងស្រីសុភាពរាបសារ ទន់ភ្លន់ ចេះគោរពចាស់ទុំ ជាពិសេសគឺនាងតែងតែមានទំនាក់ទងល្អ
ជាមួយក្រុមមន្ដ្រីជាន់ខ្ពស់ៗ របស់ប៉ាឡេស្ទីនផងដែរ។

Othman បាននិយាយថា " ខ្ងុំពិតជាមានការសប្បាយចិត្តខ្លាំងណាស់ ដែលបានលឺដំណឹងថា
រដ្ឋាភិបាលពេញចិត្តខ្ងុំ ហើយអោយធ្វើកិច្ចការដ៏ធំបែបនេះ" ។ នាងបានបន្ដថា នាងនឹងខិត
ខំធ្វើការអោយអស់ពីកម្លាំងកាយចិត្ត ដើម្បើអោយប្រទេសជាតិរបស់នាងទទួលបានការរីក
ចម្រើនដូចប្រទេសជឿនលឿននានាលើពិភពលោកដែរ។ នាងនិយាយថា​ ការទទួលបាន
រង្វាន់ដ៏ធំនេះ គឺការខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់គ្រប់ស្ថានភាពទាំងអស់ មិនថាលំបាក ឬ
ស្រណុកទេ ពោលគឺនាងមិនដែលបោះបង់ចោលឡើយ៕



ដោយ៖ សារិន
ប្រភព៖ albawaba


Tags: unbelievable strange mayor girl-15year oldd Palestine