CamNews

កីឡាអន្តរជាតិ 

វាសនារបស់ David Moyes ត្រូវគេយកមកភ្នាក់ ខណៈម្ចាស់ M.U នឹងសម្រេចតំណែងក្ដីនេះ

មនុស្សមួយចំនួន យល់ថា ជ័យជំនះ ៤-១ លើក្រុម Aston Villa អាចជួយអូសទាញ David Moyes
ឱ្យចេញមក “ទីភ្លឺ” ប៉ុន្ដែតាមពិត វាមិនមែនដូច្នោះ។ អនាគតរបស់គ្រូបង្វឹកនៃក្រុម Man United នៅ
តែត្រូវគ្របដណ្ដប់ដោយ “ស្បៃរាត្រី” ព្រោះថា  David Moyes មិនបានធ្វើឱ្យគ្រួសារ មហាសេដ្ឋី
Glazer ពេញចិត្ត។


គ្រួសារ GLAZER ទើបជាអ្នកសម្រេច

កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ក្រោយពី Man United ផ្ដួល Aston Villa ៤-១   គេឃើញថា នៅ 
ទីលាន Old Trafford ពោរពេញដោយស្នាមញញឹម។ នៅលើកៅអីទស្សនិកជន អតីតគ្រូបង្វឹក
របស់ Man United គឺលោក Sir Alex ក៏សើចដោយពេញចិត្ត។ ចំណែក David Moyes ក៏មិនអាច
ទប់ការសប្បាយរបស់ខ្លួនបាន នៅពេលកំចាត់បន្លាមួយ ចេញពីជើង។

ប៉ុន្ដែ ការប្រែប្រួលនៅពីខាងក្រោយនៃស្នាមញញឹមដ៏កម្រនោះ គឺជាការពិតមួយដែល David
Moyes ពិបាកទទួលយក ៖ អនាគតរបស់ David Moyes ប្រៀបដូចជាព្រិលក្រោមកំដៅថ្ងៃ។

ទំព័រ Daily Mail បានរាយការណ៍ថា ម្ចាស់ក្លឹប Man United គឺគ្រួសារ Glazer បានធ្វើដំណើរពី
អាមេរិក ត្រឡប់មកកាន់អង់គ្លេស ដើម្បីសម្រេចអនាគតរបស់ Moyes ។ អ្នកនាំពាក្យរបស់ក្រុម
មហាសេដ្ឋីអាមេរិក អះអាងថា ចាប់តាំងពីពេលនេះ គ្រួសារ Glazer នឹងលែងស្ដាប់យោបល់ពី
លោក Sir Alex Ferguson ។ ពួកគេនឹងសម្រេចជោគវាសនារបស់ Moyes ដោយផ្ទាល់ យោងទៅ
លើស្ថានភាពជាក់ស្ដែង និងសមត្ថភាពរបស់លោក។

ប្រភពមួយដែលស្និទ្ធនឹង Sir Alex អះអាងថា ក្រោយមួយរយៈពេល ចេញមកការពារ លៅក David
Moyes ពេលនេះ Sir Alex ក៏មិនអាចបន្ដការពារ Moyes ប្រសិនលទ្ធផលនៃការប្រកួតនានា របស់
Man United មិនល្អប្រសើរ។

Sir Alex ក៏​លែង​ទុក​ចិត្ត David Moyes


ចាញ់ BAYERN អនាគតរបស់ Moyes នឹងត្រូវបញ្ចប់

បន្ទាប់ពីចាកផុតពីឥទ្ធិពលរបស់ Sir Alex ពេលនេះ សារថ្មីមួយត្រូវបានបងប្អូននៃគ្រួសារ Glazer
ផ្ញើមកកាន់ David Moyes ៖ ទោះ Man United បានឈ្នះ Aston Villa ៤-១ ប៉ុន្ដែ ប្រសិន បីសាចក្
រហម បណ្ដោយឱ្យ Bayern Munich ជម្រុះចេញពី Champions League នោះ Moyes នឹងត្រូវបាន
បណ្ដេញចេញ។

Moyes ធ្វើការឱ្យ M.U បានប៉ុន្មានឆ្នាំទៀត ?

ទំព័រ BetVictor ថ្មីៗនេះ ក៏បានដាក់ចេញនូវអត្រាភ្នាល់ ទៅលើ ពេលវេលាដែល David Moyes
អាចនៅកាន់កាប់តំណែងបច្ចុប្បន្ន។ លទ្ធភាពដែលត្រូវបានវាយតម្លៃខ្ពស់បំផុត នៅពេលនេះ គឺ
David Moyes នឹងរក្សាបានតំណែង នៅ Old Trafford ច្រើនជាង ១ឆ្នាំ។

អនាគតរបស់ David Moyes ត្រូវបានគេយកមកដាក់ឱ្យភ្នាល់

*ការភ្នាក់ត្រូវវបានដាក់ចេញដូចខាងក្រោម ៖

-ចាកចេញ មុនខែ ឧសភា ឆ្នាំ ២០១៤ ៖ ៥/១
-ចាកចេញ ក្រោយរយៈពេលលើសពី ១ឆ្នាំ ៖ ១/៩
-ចាកចេញ ក្រោយរយៈពេលលើសពី ២ឆ្នាំ ៖ ៦/៤
-ចាកចេញ ក្រោយរយៈពេលលើសពី ៣ឆ្នាំ ៖ ១០/៣
*ចាក់ ១សង ៥ (តាម BetVictor)


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail/BD


Tags: David Moyes Aston Villa Glazer Sir Alex