CamNews

ប្លែកៗ 

ឆ្នោតផ្សងសំណាងឈ្នះ១លានផោន ជាប់នៅក្រោមទូទឹកកក រយះពេលពីរខែទើបម្ចាស់រកឃើញ

លោក​ Alan និងប្រពន្ធរបស់គាត់នាង Kim Elliot រស់នៅក្នុងតំបន់ Aspley នៃរដ្ឋ Notthingham
បានឈ្នះរង្វាន់ឆ្នោតជាតិ (the national lottery) រហូតដល់​ ១លានផោនតែគាត់ពុំបានដឹង ព្រោះ
សន្លឹកឆ្នោតនេះបានបិតជាប់នៅក្រោមម៉ាស៊ីនត្រជាក់អស់រយះពេលពីរខែ ទើបពួកគាត់រកឃើញ
វាដោយចៃដន្យ។

លោក Alan ជាមេការសំណង់ និងភរិយាគាត់នាង Elliot បានទិញសំបុត្រផ្សងសំណាង ជារៀង
រាល់ថ្ងៃ តែដោយភាពទ្វេសប្រហែសរបស់ពួកគាត់ គាត់ពុំបានដឹងថា ខ្លួនគាត់ឈ្នះរង្វាន់ដល់ទៅ​
១ផោនដុល្លារ។គាត់បាននិយាយថា៖​ គាត់ពិតជាមិនដឹងថា គាត់ឈ្នះរង្វាន់ផ្សងសំណាងដ៏ច្រើន
ម្លឹងសោះ នេះដោយសារតែសន្លឹកឆ្នោតមួយនេះវាបាន​ កប់ជាប់នៅក្រោមទូទឹកកករបស់គាត់
តាំងពី ពីរខែមុនមកម្លេះ។

លោក Alan មានអាយុ ៤៦ឆ្នាំ និងភរិយារបស់គាត់​នាង Elliot មានអាយុ ៤៥ឆ្នាំបាននិយាយទាំង
អស់សំនើចថា៖​​ ខ្ញុំអាចបើករង្វាន់ប្រហែល ៧,៥០០ផោនប៉ុណ្ណោះ​ នេះដោយសារតែពួកខ្ញុំមិនបាន
យកសន្លឹកឆ្នោតនេះទៅបើកអោយទាន់ពេល។ ​នោះវាមានការយឺតពីរខែទៅហើយ នោះវាសំណាង
ដែលក្រុមហ៊ុនគេព្រមផ្ដល់ខ្លះមកឡអោយយើង។

លោកបានបន្តថា​ លោកនិងភរិយាមិនបានអាក់អន់ស្រពន់ចិត្តនិងការទួទបានប្រាក់ប៉ុណ្ណឹងទេ
ផ្ទុយមកវិញគាត់សប្យាយចិត្ត ហើយគាត់និងយកលុយនេះទៅដើរកំសាន្ដនៅពេលខាងមុខ
ហើយទិញរថយន្ដ Range Rover៕

 

ដោយ៖ សារិន
ប្រភព៖ dailymail


Tags: unbelievable lucky