CamNews

បច្ចេកវិទ្យា 

អតីតវិស្វកររបស់ Intel លួចឯកសារសំងាត់មុនពេល ប្តូរទៅ AMD

អតីតវិស្វកររបស់ក្រុមហ៊ុន Intel ម្នាក់កំពុងតែប្រឈមនឹងទោសជាប់ពន្ធធនាគាររយៈពេល
២០ ឆ្នាំ​ ក្រោមបទចោទប្រកាន់ថាបានលួចឯកសារសំងាត់នៅក្នុងក្រុមហ៊ុនផលិត Chip ធំ
ជាងគេលើពិភពលោកមូយនេះ ដែលមានតំលៃពី ២០០ លានដុល្លាអាមេរិក ដល់ ៤០០
លានដុល្លាអាមេរិក នៅមុនពេលប្តូរទៅធ្វើការងារនៅឯ AMD ។
 

អតីបុគ្គលិករួបនោះមានឈ្មោះថា Biswamohan Pani អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅ
ឯ Chelmsford, Massachusetts ។ ក្រសួងយុត្តិធម៌អាមេរិកបានធ្វើសេចក្តីថ្លែងការណ៍អោយ
ដឹងថា Pani បានទទួលស្គាល់នូវទង្វើល្មើសរបស់ខ្លួនក្នុងការលួចយកឯកសារមានតំលៃនៅ
ឯរោងចក្រផលិត chip របស់ Intel នេះផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៨ Pani បាន
ធ្វើការងារនៅក្នុងរោងចក្រមួយក្នុងចំណោមរោងចក្រផលិត chip ទាំងឡាយរបស់ Intel នៅ
ឯ Hudson, Massachusetts ។ ក្រោយមកបុគ្គលិករូបនេះក៏បានដាក់ពាក្យសុំឈប់ពីការងារ
នៅឯ Intel នៅថ្ងៃទី ១១ ខែមិថុនា។ ប៉ុន្តែ Pani បានចូលបំរើការងារនៅ AMD ចាប់តាំងពីថ្ងៃ
ទី ២ ខែ មិថុនាមកម្ល៉េះ ខណៈពេលដែលគាត់នៅមានសិទ្ធិពេញលេញក្នុងការចូលទៅប្រើ
ប្រាស់ប្រព័ន្ធឯកសាររបស់ Intel ។ នៅខណៈពេលនោះ Pani ក៏ចាប់ផ្តើមទាញយកឯកសារ
សំងាត់ជាច្រើនស្តីពីការផលិត និងការរចនា chip កុំព្យូទ័ររបស់ Intel ដែលតាមការប៉ាន់ស្មាន
មានតំលៃចាប់ពី ២០០ លានដុល្លាអាមេរិកដល់ ៤០០ លានដុល្លាអាមេរិកឯណោះ។ ហើយ
រាល់ឯកសារទាំងអស់នោះត្រូវបានរកឃើញនៅឯគេហដ្ឋានផ្ទាល់ខ្លូនរបស់ Pani ។

បច្ចុប្បន្ន AMD កំពុងតែសហការគ្នាជាមួយ Intel ដើម្បីធ្វើការស៊ើបអង្កេត ហើយក៏មិនទាន់
មានភស្តុតាងណាមួយដែលបង្ហាញថា AMD មានការទាក់ទងនៅក្នុងការលួចយកឯកសារ
របស់ Pani នៅឡើយដែរ។ ដោយឡែកសេចក្តីវិនិច្ឆ័យទោសរបស់តុលាការនឹងធ្វើឡើងនៅ
ថ្ងៃទី ៨ ខែ សីហា ខាងមុខនេះហើយ ហើយ Pani កំពុងប្រឈមនឹងទោសជាប់ពន្ធធនាគារ
រយៈពេល ២០ ឆ្នាំ៕

ប្រភព៖ Slashgear
ដោយ៖ រស្មី

Tags: technologyelectronicintelchipamdBiswamohan Pani