CamNews

ទូរស័ព្ទ 

iPhone 5 ប្រើៗផ្ទុះ កើតឡើងនៅថៃ

iPhone 5 សុខៗស្រាប់តែឡើងក្តៅ ហុយចេញផ្សែង និងផ្ទុះដល់ទៅ ៤ដង ក្រោយពេលម្ចាស់
ទូរស័ព្ទទទួលការហៅចូល និងនិយាយទូរស័ព្ទបានបន្តិចមក។

ម្ចាស់ទូរស័ព្ទ iPhone 5 ដែលផ្ទុះនោះ មានឈ្មោះថា Suwicha Auesomsaksakul ដែលឆ្នាំនេះ
គាត់មានអាយុ ៣០ឆ្នាំហើយ។ បុរសម្នាក់នេះបានរៀបរាប់ឲ្យដឹងថា គាត់ទើបតែទិញ iPhone 5
បានពីរខែតែប៉ុណ្ណោះ។ ក្រោយពីធ្វើការសន្ទនាទូរស័ព្ទ រយះពេលប្រហែល ៣០វិនាទី ទូរស័ព្ទ
របស់ Suwicha ស្រាប់តែហុយផ្សែងចេញមក។

ពេលឃើញវាមិនស្រួលដូច្នេះ ម្ចាស់ទូរស័ព្ទ ក៏បោះ iPhone 5 ភ្លាមទៅលើឥដ្ឋ ហើយវាក៏ផ្ទុះឡើង
៤ ដងដូចផាវអញ្ចឹង។ វីដេអូដែលបានថត ទូរស័ព្ទផ្ទុះហើយនេះ បានឲ្យឃើញថា ផ្នែកកញ្ចក់នៅ
ជុំវិញប៊ូតុង Home របស់ទូរស័ព្ទត្រូវបានខូចខាត។

ចំណែកមូលហេតុដែលធ្វើឲ្យ iPhone 5 របស់លោក Suwicha ផ្ទុះនោះ នៅមិនទាន់រកឃើញនៅ
ឡើយទេ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone 5 explosion in Thailand smartphone hightech