CamNews

សំណើច 

ដាក់លក់យាយខ្ញុំតាម Online (eBay)

អង់គ្លេស៖ រឿងដ៏អស់សំណើចមួយបានកើតឡើងក្នុងក្រុង Clacton នៃប្រទេសអង់គ្លេស ដែល
លោកយាយម្នាក់ឈ្មោះ​ Marian Goodall អាយុ ៦១ ឆ្នាំត្រូវបានចៅស្រីរបស់គាត់មានអាយុ​ ១០
ឆ្នាំបានបង្ហោះរូបគាត់តាមអ៊ីនធើណេត (eBay) ដើម្បីដាក់ដេញថ្លៃដូចទំនិញអញ្ចឹង។

ក្មេងស្រីម្នាក់ដែលមានឈ្មោះ Zoe Pemberton មានអាយុទើបតែ ១០ ឆ្នាំ បានបញ្ចូលរូបភាព
យាយរបស់គេទៅក្នុង eBay ដែលជាកម្មវីធីមួយសម្រាប់លក់ផលិតផលតាម​អ៊ីនធើណេត
(Online)។​ បើទោះបីវាមានលក្ខណលែងសើចក៏ដោយ ក៏លោកយាយនេះត្រូវបានគេដេញ
ថ្លៃតៗគ្នាតាំងពី ១,០០០- ២០,០០០ ផោនទៅហើយ​ មុនការបិទកម្មវិធីនេះទៅវិញ។


រឿងនេះស្ដាប់ទៅអស់សំណើចមែន តែបើគិតយូរទៅដូចជាខុសច្បាប់ទៅវិញ។ ព្រោះនេះគឺជា
ការលក់ដូរមនុស្ស​ដែលមានលក្ខណៈ មើលងាយទៅនឹងមនុស្សជាតិទៅវិញ។

សំណួរ៖ តើអ្នកយល់យ៉ាងណាចំពោះក្មេងៗ ដែលចេះប្រើប្រាស់ប្រព័ន្ធបច្ចេកទំនើបពេក?

 


ដោយ៖ សារិន
ប្រភព៖ dailymail


Tags: unbelievable funny